នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Busan – Kyeongnam នៃប្រទេសកូរ៉េខាងត្បូង

20:36 | 24/08/2018

នាព្រឹកថ្ងៃទី២៤ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអគ្គកុងស៊ុលកិត្តិយស វៀតណាមប្រចាំតំបន់ Busan – Kyeongnam នៃប្រទេសកូរ៉េខាងត្បូងលោក Park Soo Kwan និងក្រុមសហគ្រិននៃទីក្រុង Busan ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Busan – Kyeongnam នៃប្រទេសកូរ៉េខាងត្បូង

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងគោលបំណងថា លោក Park Soo Kwan នឹងបន្តចលនាសហគ្រាសកូរ៉េខាងត្បូងជាច្រើនថែមទៀតបណ្ដាក់ទុនចូលមកវៀតណាម ឬសហការជាមួយសហគ្រាសវៀតណាមក្នុងការនាំចូលមុខទំនិញកសិផលដោយគុណភាពខ្ពស់ ព្រោះថានេះជាឧត្តមភាពមួយរបស់វៀតណាម ហើយក៏ជាតម្រូវការធំរបស់កូរ៉េខាងត្បូងផងដែរ។ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងជានិច្ចកាលជួយឧបត្ថម្ភយ៉ាងសកម្មដើម្បីលោក Park Soo Kwan បំពេញល្អនូវតួនាទីជាអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Busan – Kyeongnam ក៏ដូចជាតួនាទីជាវិនិយោគិននៅវៀតណាមផងដែរ។

រីឯខ្លួនវិញ លោក Park Soo Kwan បានសន្យាថា នឹងបន្តចលនាសហគ្រាសធំៗនិងមានលទ្ធភាពក្នុងតំបន់បង្កើនការវិនិយោគទុនចូលមកវៀតណាម ព្រមទាំងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត