ប្រធានរដ្ឋលោក Tran Dai Quang៖ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត An Giang ឲ្យទទួលបានកំណើនស្មើរនឹងកម្រិតជាមធ្យមនៃប្រទេសទាំងមូល

06:57 | 20/08/2018

នាថ្ងៃទី១៩ ខែសីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុម ការងារមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិខេត្ត An Giang ភាគខាងត្បូងវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ TTXVN)

ជួបធ្វើការជាមួយបក្សភាគខេត្ត An Giang លោក Tran Dai Quang បានស្នើ ឲ្យខេត្ត An Giang ចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំង នៅក្នុងនិងក្រៅតំបន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានលឿននិងប្រកបដោយ ចីរភាព ព្រមទាំងផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមណ្ឌល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកសាងជនបទថ្មីផងដែរ។ រួមជាមួយគ្នានោះ ខេត្ត An Giang ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនលើ វិស័យកសិកម្ម ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងវិស័យកសិកម្ម មានគោល នយោបាយលើកទឹកចិត្តគាំទ្រសហគ្រាសដែលបណ្ដាក់ទុនចូលមកវិស័យរក្សា កែច្នៃកសិផល ជាដើម។

លោកប្រធានរដ្ឋ ក៏ស្នើឲ្យខេត្ត An Giang បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលនយោបាយនាំទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បង្កើតបរិយាកាសទេសចរណ៍ដ៏ស្អាតស្អំ រួសរាយរាក់ទាក់គួរឲ្យទាក់ទាញចំពោះ ភ្ញៀវទេសចរ។

ទន្ទឹមនឹងនោះ ខេត្ត An Giang ក៏ត្រូវផ្តោតសំខាន់ទៅលើការកសាងកង កម្លាំងប្រដាប់អាវុធឲ្យបានរឹងមាំលើគ្រប់វិស័យ អនុវត្តន៍ល្អការងារការពារអធិប តេយ្យភាព សន្តិសុខព្រំដែនជាតិ ព្រមទាំងលើកស្ទួយប្រសិទ្ធភាពនៃសកម្មភាព កិច្ចការបរទេសជាមួយខេត្តក្រុងនានានៃប្រទេសដែលមានខ្សែព្រំដែនរួម រួម ចំណែកកសាងខ្សែព្រំដែនដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបតិ្តការ និងអភិវឌ្ឍន៍ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត