ប្រារព្ធខួបលើកទី១៣នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang

18:22 | 20/08/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី២០ ខែសីហានៅកូនកោះ Ong Ho (នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang) គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនខេត្ត An Giang បានប្រារព្ធពិធីរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang (20/8/1888 - 20/8/2018) - ជាអ្នក កុម្មុយ នីស្តដ៏អង់អាចក្លាហាន ជាកុលបុត្រឆ្នើមរបស់ស្រុកកំណើត An Giang ពោរពេញទៅដោយប្រពៃណីស្នេហាជាតិ និងជាស្មោះត្រង់យុទ្ធជនស្មោះត្រង់មួយរូបនៃចលនាកុំម្មុយនីស្តនិងកម្មករអន្តរជាតិ។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

ចូលរួមក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋ លោក Tran Dai Quang អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មា ធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈិមខេត្ត ក្រុង នានា អតីតយុទ្ធជនបដិវត្តជើងចាស់ វីរៈជន វីរៈអ្នកម្តាយ តំណាងសាច់ញាត្តិគ្រួសារលោកប្រធាន Ton Duc Thang និងប្រជាជនគ្រប់ស្រទាប់នៅខេត្ត An Giang ផងដែរ។

អញ្ជើញថ្លែងបទសន្ទរកថាក្នុងពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា: "ជីវិតនិងបុព្វហេតុរបស់លោកប្រធាន Ton Duc Thang គឺជាគំរូដ៏ត្រចះត្រចង់អំពីការស្នេហាជាតិ ភក្ដីភាព ការលះបង់ចំពោះបុព្វហេតុនៃបដិវត្តន៍ ស្មារតីនៃភាពក្លាហាន ភាពទន់ភ្លន់ ភាពសាមញ្ញ ការស្រឡាញ់រាប់អានបងប្អូនជនរួមជាតិ ជាពិសេសគឺស្មារតីសាមគ្គីជនជាតិទាំងមូល ដូចដែលនាយករដ្ឋមន្ត្រីលោក Pham Van Dong ធ្លាប់ពោលថា “កេរ្តិ៍ដំណែលដ៏មានតម្លៃបំផុតដែលលោកប្រធាន Ton Duc Thang បានបន្សល់ទុកសំរាប់ប្រជាជនគឺ ភាពអង់អាចក្លាហាននិងទេពកោសល្យច្នៃប្រឌិតវៀតណាម ជាអ្នកត្រួសត្រាយផ្លូវរបស់វណ្ណៈកម្មករ គុណសម្បត្តិបដិវត្តន៍និងគុណសម្បត្តិមនុស្សធម៌”។

ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងពិធី (រូបថតៈ TTXVN)

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យ ក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋាន ជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេសរួមទាំងជនវៀតណាមនៅឯបរទេសបន្តផ្តោតការយកចិត្តទុកដាក់លើការផ្តល់ពត៌មាន វត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធនឹងជីវិតនិងបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍ ក៏ដូចជាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីជនរួមជាតិនិងមិត្តភក្តិអន្តរជាតិចំពោះលោកប្រធាន Ton Duc Thang ដើម្បីចូលរួមចំណែកធ្វើឲ្យសារមន្ទីរ Ton Duc Thang និងវិមានអនុស្សាវរីយ៍លោកប្រធាន Ton Duc Thang កាន់តែសម្បូរបែប។

នៅពិធីនេះ តំណាងចូលរួមនឹងបានទស្សនាកម្មវិធីសិល្បៈក្រោមប្រធានបទ "លោកប្រធាន Ton Duc Thang - កុលបុត្រដ៏អង់អាចក្លាហានរបស់តំបន់ភាគខាងត្បូង" ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត