យុគសម័យ - នារសៀលថ្ងៃទី២០ខែសីហា អគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញទទួលជួបជាមួយលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍លេខាធិការដ្ឋាន។
អគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញទទួលជួបជាមួយលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍លេខាធិការដ្ឋាន (រូបថតៈ VOV)
អនុវត្តន៍តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាម-ចិន លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍លេខាធិការដ្ឋានបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨។
នារសៀលថ្ងៃទី២០ខែសីហា នៅ Diaoyutai State Guesthouseទីក្រុងប៉េកាំង អគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញទទួលជួបសំណេះសណាលជាមួយលោក Tran Quoc Vuong និងគណៈប្រតិភូអមដំណើរផងដែរ។
នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានចាត់ទុកថា នាពេលកន្លងទៅទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរបានបន្តការអភិវឌ្ឍយ៉ាងសកម្មក្នុងវិស័យជាច្រើន។ ជាពិសេសនៅក្នុងឆ្នាំ ២០១៧ ថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរបានអនុវត្តន៍នូវដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងឆ្នាំតែមួយ។
វៀតណាមវាយតម្លៃខ្ពស់ចំពោះការដែល លោក Xi Jinping បានជ្រើសរើសវៀតណាមជាប្រទេសដំដើមបូងគេសម្រាប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ខ្លួននិងចូលរួមសន្និសីទកំពូល APEC 2017 ភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី ១៩ ។

លោក Tran Quoc Vuong បានស្នើឲ្យភាគីទាំងពីរអនុវត្តន៍យ៉ាងល្អប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរទទួលបាន។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងជំនឿទុកចិត្តនយោបាយរវាងភាគីទាំងពីរតាមរយៈការផ្លាស់ប្តូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពយន្តការសហប្រតិបត្តិការរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ។ ជាពិសេសលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ ដោះស្រាយបញ្ហាសមុទ្រយ៉ាងសមស្រប រក្សាបាននូវសន្ទុះអភិវឌ្ឍន៍ទ្វេភាគីនិងបិយាកាសសន្តិភាពប្រកបដោយសន្តិភាពនៅក្នុងតំបន់។
រីឯខ្លួនវិញ លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិននិងវៀតណាមជាប្រទេសជិតខាង ភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ និងមានលក្ខណៈស្រដៀងគ្នាជាច្រើន។ តាមនោះ ការពូនជ្រុំនិងពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងជាអ្នកជិតខាងរវាងបក្សទាំងពីរ រដ្ឋទាំងពីរជាប្រការសសំខាន់ មានអត្ថន័យយុទ្ធសាស្ត្រសម្រាប់បក្សនីមួយៗនិងប្រទេសនីមួយៗ។
លោក Xi Jinping បានគូសបញ្ជាក់ថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិន មានការយកចិត្តទុកដាក់ពិសេស ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយបានត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម បន្តពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ តាមពាក្យស្លោក អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត រួមទាំង ស្មារតីអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូរល្អ។ ទន្ទឹមជាមួយគ្នានោះ មានបំណងចង់ឲ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងទំនុកទុកចិត្តនយោបាយ ជម្រុញការជួបប្រាស្រ័យមនុស្សសាស្ត្រ សំដៅនាំទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ បន្តការអភិវឌ្ឍយូរអង្វែងនិងស្ថិរភាពជានិរន្ត។
Ảnh minh họaលោក Tran Quoc Vuong ជួបពិភាក្សាជាមួយលោក Wang Huning សមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ លេខាធិការនៃលេខាធិការដ្ឋានមជ្ឈឹមបក្សក្មុយនិស្តចិន (រូបថតៈ VOV)
ក្នុងថ្ងៃទី២០សីហានេះ នៅមហាសាលប្រជាជន លោក Tran Quoc Vuong បានអញ្ជើញជួបពិភាក្សាជាមួយលោក Wang Huning សមាជិកគណៈកម្មាធិការអធចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តចិន។
ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពរបស់ភាគីនីមួយៗ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបាននិងបញ្ហាដែលកើតមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងរយៈពេលកន្លងទៅ។ លើសពីនេះទៅទៀត ភាគីទាំងពីបានផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់ស្តីពីវិធានការនានាដើម្បីអនុវត្តឱ្យបានគ្រប់គ្រាន់និងយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងនិងការយល់ដឹងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ដោះស្រាយសមស្របរាល់បញ្ហាលលើសមុទ្រ លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង មានអត្ថប្រយោជន៍រួមលើគ្រប់វិស័យ៕
(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន