នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយក្រុមហ៊ុនបរទេសមួយចំនួន

12:32 | 15/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Mike Spanos នាយកប្រតិបត្តិនៃក្រុមហ៊ុន PepsiCo ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើងនិងលោក Sarath Ratanavadi ស្ថាបនិកនិងជា CEO ក្រុមហ៊ុន Gulf Energy Development (ថៃ)

ក្នុងជំនួបទទួលជួបជាមួយលោក Mike Spanos នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចង់ឱ្យក្រុមហ៊ុន PepsiCo វៀតណាម ដាក់បញ្ចូលដើម Artiso ទៅក្នុងខ្សែចង្វាក់ចែកចាយរបស់ក្រុមហ៊ុន PepsiCo (រូបថត VGP / Quang Hieu)

ក្នុងជំនួបជាមួយលោក Mike Spanos នាយកប្រតិបត្តិនៃក្រុមហ៊ុន PepsiCo ទទួលបន្ទុកតំពន់អាស៊ី អាស៊ីបូព៌ានិងអាហ្វ្រិកខាងជើង នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា រដ្ឋាភិ បាលវៀតណាមប្តេជ្ញា បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនធ្វើការវិនិយោគនៅវៀតណាមក្នុងនោះមានទាំងក្រុមហ៊ុន PepsiCo។

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ក្រុមហ៊ុន PepsiCo និងស្នើឲ្យក្រុមហ៊ុនបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងលើកកម្ពស់ផលិតភាពកសិផលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមទាំងក្រុមគ្រួសារកសិករលើវិស័យដែលវៀតណាមឧត្តមភាពដូច ជាដំឡូង artiso និងតែជាដើម។ តាមនោះ រួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការរវាងបណ្តាញចែកចាយ PepsiCo ជាមួយនឹង ផលិតផលប្រពៃណីរបស់វៀតណាម។

រីឯខ្លួនវិញ លោក Mike Spanos នាយកប្រតិបត្តិការក្រុមហ៊ុន PepsiCo ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមនិងនាយករដ្ឋមន្ត្រីដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុន PepsiCo ធ្វើសកម្មភាពនៅវៀតណាមនាពេលកន្លងទៅ។ វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារអាទិភាពចំនួន ២០ របស់ក្រុមហ៊ុន PepsiCo នៅទូទាំងពិភពលោកនិងឈរលំដាប់ទី៨ក្នុងតំបន់ដែលលោក Mike Spanos ជាអ្នកទទួលខុសត្រូវ។ ក្រុមហ៊ុន PepsiCo តែងតែចង់វិនិយោគយូរអង្វែងនៅក្នុងប្រទេសវៀតណាមទាំងវិស័យភេសជ្ជៈនិងម្ហូបអាហាររួមទាំងវិស័យមួយចំនួនផ្សេងទៀត។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបជាមួយ Sarath Ratanavadi ស្ថាបនិកនិងជា CEO ក្រុមហ៊ុនថាមពល Gulf Energy Development (រូបថត VGP / Quang Hieu)

នាថ្ងៃដ៏ដែល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនថាមពល Gulf Energy Development នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ នេះក៏ជាមូលហេតុមួយផងដែរដែលនាពេលកន្លងទៅ មានក្រុមហ៊ុនថៃជាច្រើនបានធ្វើការវិនិយោគនៅវៀតណាម ដោយគម្រោងចំនួន ៤៩២ ដែលមានដើមទុនសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះ នេះជាឱកាសសម្រាប់ក្រុមហ៊ុនថាមពល Gulf Energy Development តែម្តង។

នាយករដ្ឋមន្ត្រីបានស្វាគមន៍សហគ្រាសនានាបានធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនិងថាមពលស្អាត។ ហើយប្រទេសវៀតណាមត្រូវការប្រភពថាមពលកាន់តែសម្បូរថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។

រីឯថ្នាក់ដឹកនាំក្រុមហ៊ុនថាមពល Gulf Energy Development បានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគទុននៅក្នុងប្រទេសវៀតណាមតាមរយៈគម្រោងថាមពលពន្លឺព្រះអាទិត្យ ១០០ មេហ្គាវ៉ាត់ហើយគ្រោងនឹងបន្តវិនិយោគលើវិស័យថាមពលដែលរួមចំណែកដល់ការបង្កើនប្រភពអគ្គិសនីសម្រាប់វៀតណាម។ លើសពីនេះទៀតក្រុមហ៊ុនអាចមានសមត្ថ ភាពផ្គត់ផ្គង់ទឹកក្តៅឬទឹកត្រជាក់ដល់វិស័យឧស្សាហកម្មទៀតផង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត