ជួយអ្នកនេសាទជាការអនុវត្ត “ពាក្យបញ្ជាចេញពីបេះដូង”

18:24 | 15/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានរដ្ឋ លោក Tran Dai Quang បានលើកឡើងថា ប៉ូលីសសមុទ្រគួរយកចិត្តទុកដាក់ដល់ការឃោសនានិងបង្កើនការយល់ដឹងផ្នែកច្បាប់ដល់អ្នកនេសាទ ដើម្បីអ្នកនេសាទជៀស វាងការរំលោភដែនសមុទ្ររបស់ប្រទេសដទៃ។ ជាពិសេស ចាត់ទុកការសង្គ្រោះ ជួយឧបត្ថម្ភអ្នកនេសាលើសមុទ្រជាភារកិច្ច នៃការប្រយុទ្ធគ្នាក្នុងពេលវេលាសន្តិភាពគឺជាការអនុវត្ត “ពាក្យបញ្ជាចេញពីបេះដូង”។

ប្រធានរដ្ឋ លោក Tran Dai Quang ថតរូបជាមួយតំណាងចូលរួមក្នុងពិធី (រូបថតៈ TTXVN)

នាថ្ងៃទី១៥ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូគំរូនៃកងកម្លាំងប៉ូលីសសមុទ្រ តំណាងនៃអាជ្ញាធរនិងសហគមន៍អ្នកនេសាទនៃឃុំ ស្រុកកោះ ទាំង១១ក្នុងទូទាំងប្រទេសនិងតំណាងនៃសហគ្រាស និងអង្គការនយោបាយ សង្គមនានាទៀតផង។

នេះជាព្រឹត្តិការណ៍ស្ថិតក្នុងចំណោមសកម្មភាពរំឮកខួបលើកទី ២០ នៃទិវាប្រពៃណីកងកម្លាំងប៉ូលីសសមុទ្រវៀតណាម (ថ្ងៃទី២៨សីហា១៩៩៨-ថ្ងៃទី២៨សីហា២០១៨) និងពិធីអបអរសាទរ “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកទឹកចិត្តនិងអបអរសាទរចំពោះយុទ្ធជ័យ ស្នាដៃឆ្នើមដែលកងកម្លាំងប៉ូលីសមុទ្រវៀតណាមទទួលបានអស់រយៈពេល២០ឆ្នាំកន្លងទៅ ព្រមទាំងកោតសរសើរសមូហភាព បុគ្គល ជាពិសេសគឺអ្នកនេសាទគំរូដែលបានចូលរួមក្នុងពិធីលើកតម្កើង “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ។

ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កោះសមុទ្រវៀតណាមមានតួនាទីសំខាន់សម្រាប់បុព្វហេតុកសាងនិងការពារបូរណភាពទឹកដី ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល វៀតណាមបានក្លាយជាប្រទេសជាតិដ៏រឹងមាំអំពីសមុទ្រនិងធ្វើមានពីសមុទ្រ តាមនោះលើកកំពស់ឋានៈរបស់វៀតណាំមក្នុងតំបន់និងនៅក្នុងឆាកអន្តរជាតិ។

លោក Tran Dai Quang បានស្នើឲ្យកងកម្លាំង នគរបាលសមុទ្របន្តអនុវត្តន៍ឲ្យបានល្អភារកិច្ចត្រួតពិនិត្យ យាមល្បាត ឃ្លាំមើល ការអនុវត្តច្បាប់ រួមចំណែករក្សាបរិយកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ប្រទេសជាតិ ប្ដេជ្ញាប្រយុទ្ធប្រឆាំងបទល្មើស ចូលរួមស្វែងរក ជួយសង្គ្រោះ ការពារបរិស្ថាននិងទប់ទល់នឹងឧប្បតិ្តហេតុនៅសមុទ្រ ព្រមទាំង អនុវត្តឲ្យបានល្អកិច្ចការបរទេសនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត