កសិកម្មជា “ឃ្លាំងមាសពោរពេញទៅដោយសក្កានុពល” របស់ខេត្ត Tien Giang

07:19 | 10/08/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី៩ខែសីហា បន្ទាប់ពីសន្និសីទពន្លឿនការវិនិយោគរបស់ខេត្ត Tien Giang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ខេត្តគួរតែអភិវឌ្ឍលើសសរស្តម្ភចំនួន៥។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tien Giang (រូបថត៖ VGP/Quang Hiếu)

វាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែលខេត្ត Tien Giang ទទួលបាននាពេលកន្លងទៅ នាយករដ្ឋមន្ត្រីបានសម្តែងនូវចំណាប់អារម្មណ៍ អំពីល្បឿនកំណើនសេដ្ឋកិច្ច ការផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខត្ត។ ប្រសិនបើក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៨ ខេត្ត Tien Giang ត្រឹមតែឈរលំដាប់ថ្នាក់ទី២ក្នុងចំណោមខេត្តទាំង១៣នៃវាលសណ្តទន្លេ Cuu Long និងស្រូបយក១,៥%នៃ GDP ទូទាំងប្រទេស។ ដូចនេះ ខេត្ត Tien Giang មិនត្រឹមតែជាបង្គោលកំណើនដ៏សំខាន់នៃតំបន់វាលសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករមួយនៃកំណើនសេដ្ឋកិច្ចក្នុងទូទាំងប្រទេសទៀតផង។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ (រូបថត៖ VGP/Quang Hiếu))

“ខ្ញុំគិតថា តំបន់ដីសណ្តទន្លេ Cuu Long នាប៉ុន្មានទសវត្សរ៍ខាងមុខនឹងពឹងផ្អែកលើកត្តាជំរុញកំណើនរបស់ខេត្ត Tien Giang” នាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ រួមទាំងសង្ឃឹមថាខេត្តនឹងលើកកម្ពស់ឧត្តមភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាថែមទៀត។

តាមរយៈការវិភាគសក្តានុភាពនិងឧត្តមភាពដែលមានស្រាប់នោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Tien Giang គួរតែអភិវឌ្ឍន៍ លើ សសរស្តម្ភសំខាន់ៗចំនួន ៥ គឺ កសិកម្មប្រើប្រាស់បច្ចេកវិទ្យាក; ផ្លែឈើស្អាត; ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម; ទេស ចរណ៍អេកូឡូស៊ី; សិក្សាកំពង់ផែទឹកជ្រៅ Soai Rap ដើម្បីបម្រើជាកំពង់ផែឧស្សាហកម្ម។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ខេត្តនេះគួរតែបន្តលើកកម្ពស់បរិយាកាសវិនិយោគអាជីវកម្មរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ ស្ថានភាពសន្ដិសុខនិងសណ្តាប់ធ្នាប់របស់ខេត្ត Tien Giang មានបញ្ហាមួយចំនួន ជាពិសេសនាពេលថ្មីៗនេះការលេចចេញនូវប្រាក់កម្ចីដែលរួមចំណែកដល់ការកើនឡើងនៃអស្ថិរភាពសង្គមបន្តធ្វើឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ដូច្នេះចាំបាច់ត្រូវការស៊ើបអង្កេតនិងដោះស្រាយត្រឹមត្រូវនូវស្ថានភាពឥណទានខ្មៅ។

(រូបថត៖ VGP/Quang Hiếu)

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារមានគុណូបការៈមួយចំនួននៅខេត្ត Tien Giang៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត