សន្និសីទកិច្ចការបរទេសលើកទី១៩បានប្រារព្ធនៅទីក្រុងហាណូយ

13:42 | 12/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សន្និសីទកិច្ចការបរទេស លើកទី១៩ ក្រោមប្រធានបទ "ម្ចាស់ការ ច្នៃប្រឌិត សមាហរណកម្មប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព" ដែលរៀបចំឡើងដោយក្រសួងការបរទេសបានប្រារព្ធ នាព្រឹកថ្ងៃទី ១២ ខែសីហានៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh អញ្ជោើញថ្លែងមតិក្នុងពិធី (រូបថតៈ VGP/Hải Minh)

សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តកិច្ចការបរទេសនៅក្នុងគ្រប់វិស័យ ចាប់តាំងពីសន្និសីទកិច្ចការបរទេសលើកទី ១៨ (ដែលប្រព្រឹត្តទៅកាលពីឆ្នាំ២០១៦) រហូតមកដល់បច្ចុប្បន្ននេះ ក៏ដូចជាពិភាក្សាពីទិសដៅនៃការងារអភិវឌ្ឍន៍នាពេលខាងមុខ។

សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំនិងអង្គភាពមួយចំនួននៃក្រសួងការបរទេស។;តំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម; សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម; ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន ថ្នាក់ដឹកនាំខេត្ត - ក្រុងមួយចំនួនផងដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថតរូបជាមួយតំណាងចូលរួមក្នុងសន្និសីទ (រូបថតៈ Tuan Anh)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានមានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំលើកទី៤​ ដែលបានធ្វើឡើងរួមជាមួយសន្និសីទកិច្ចការបរទេស ដើម្បីថ្នាក់ក្រោមតាមមូលដ្ឋានស្រុក ជ្រាបអអំពីការអភិវឌ្ឍទាំងក្នុងនិងក្រៅប្រទេស ​ដើម្បីធ្វើការពិភាក្សាសំដៅរកឃើញនូវវិធានការ បង្កើនការសម្របសម្រួលនិងបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចការបរទេស ក្នុងនោះមានគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិបើកទូលាយ។

លោក Don Tuan Phong អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម បានអញ្ជើញថ្លែងបទបង្ហាញ (រូបថតៈ Thuy Linh)

នៅក្នុងសន្និសីទ លោក Don Tuan Phong អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម បានអញ្ជើញថ្លែងបទបង្ហាញ ស្តីពីការរួមចំណែករបស់វិស័យកិច្ចការបរទេសប្រជាជនទៅក្នុងបណ្តាសកម្មភាពកិច្ចការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ។

ដូច្នោះហើយ ក្នុងនាមជាអង្គការសង្គមនយោបាយដែលទទួលបន្ទុកកិច្ចការបរទេសរបស់ប្រជាជនដែលមានសម្ព័ន្ធសមាគមមិត្តភាពឈរនៅខាងក្រៅនូវកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋនោះ កិច្ចការបរទេសរបស់ប្រជាជនកំពុងមានការបោះជំហានយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានចំពោះការអភិរក្សបរិយាកាសសន្តិភាព ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការលើកកម្ពស់ឋានៈរបស់វៀតណាមលើអន្តរជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត