សន្និសីទការទូតវៀតណាមលើកទី៣០បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយ

16:01 | 13/08/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - សន្និសីទការទូតលើកទី៣០ដោយប្រធានបទ “ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិត ប្រសិទ្ធិភាព អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី៣០របស់បក្ស” បានប្រារព្ធជាផ្លូវការនាថ្ងៃទី១៣ខែសីហានៅទីក្រុងហាណូយ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលរួមក្នុងសន្និសីទ (រូបថត៖ VGP/Hai Minh)

អញ្ជើញចូលរួមក្នុងសន្និសីទ មានវត្តមានតំណាងជាង៧០០នាក់ ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ ថ្នាក់ដឹកនាំក្រសួង ស្ថា​ប័ននានាពីមជ្ឈឹមដល់តំបន់ តំណាងស្ថាប័នវៀតណាមនៅឯបរទេស រួមទាំងថ្នាក់ដឹកនាំក្រសួងការបរទេសផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក​ Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសម័យប្រជុំមួយចំនួននៃសន្និសីទ។

អញ្ជើញថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានចាត់ទុកថា សមិទ្ធផលកិច្ចការបរទេសដែលទទួលបាននាពេលកន្លងមកគឺដោយសារតែគោលនយោបាយកិច្ចការបរទេសត្រឹមត្រូវរបស់បក្ស ការដឹកនាំយ៉ាងជិតស្និទ្ធរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាននិងការដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំបក្សនិងរដ្ឋ។

ទន្ទឹមនឹងនោះ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីគណៈកម្មាធិការ ក្រសួង ស្ថាប័ន តំបន់នានា រួមទាំងការយកចិត្តទុកដាក់និងការរួមដំណើររបស់ប្រជាជននិងសហគ្រាសបានបង្កើតនូវសមិទ្ធផលសំខាន់ ៗលើរណសិរ្សកិច្ចការបរទេស។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VGP/Hai Minh)

កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ព រវាងកិច្ចការបរទេស ការទូតរដ្ឋ ជាមួយកិច្ចការបរទេសប្រជាជន រវាងវិស័យការទូត-ការពារជាតិ-សន្តិសុខជាកត្តាសំខាន់នាំមកនូវជោគជ័យ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានលើកឡើងច្បាស់ថា សន្និសីទការទូតលើកទី៣០នេះបានប្រារព្ធចំទៅនឹងពេលវេលាដ៏សំខាន់មួយ។ នេះគឺជាឱកាសដើម្បីពិនិត្យមើលឡើងវិញរយៈពេលពាក់កណ្តាលនៃការអនុវត្ត ន៍គោលនយោបាយការបរទេសរបស់មហាសន្និបាតបក្សទី១២ ឆ្ពោះទៅរកការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១២ និងដាក់ចេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០១៦ - ២០២១។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ចាប់តាំងពីសន្និសីទការទូតលើកទី២៩នៅឆ្នាំ ២០២៦មក ដោយក្តាប់ជាប់នូវគោលមាគាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១២នោះ ផ្នែកការទូតបានម្ចាស់ការអនុវត្តប្រកបដោយប្រសិទ្ធិភាពលទ្ធផលជាច្រើន។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Hai Minh)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សមិទ្ធផលសំខាន់ៗក្នុងកិច្ចការបរទេសដែលអាស្រ័យលើសសរស្តម្ភនិងវិស័យកិច្ចការបរទេសក្នុងរយៈពេល ២ ឆ្នាំកន្លងមក បានរួមចំណែកក្នុង ការ បង្កើតបរិយាកាសសប្បាយរីករាយ ការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋព្រមទាំងការស្រុះចិត្តគំនិតរបស់ប្រជាជន។

ដោយឈរលើមូលដ្ឋាននៃការណែនាំទិសដៅមួយចំនួនសម្រាប់សន្និសីទការទូតលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យវិស័យការទូតពិនិត្យមើលទិសដៅចំនួន៨ក្នុងពេលខាងមុខនេះ។ តាមនោះ វិស័យការទូតគប្បបន្តការច្នៃប្រឌិតថ្មីនៅក្នុងកិច្ចការបរទេស។ ទន្ទឹមជាមួយនោះ បន្តស្វែងយល់ឱ្យបានម៉ត់ចត់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការដើម្បីផលប្រយោជន៍ជាតិ ជាពិសេសនាំទំនាក់ទំនងជាមួយប្រទេសជិតខាងនិងប្រពៃណីឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត