ARF 25៖ កិច្ចខិតខំប្រឹងប្រែងកសាងជំនឿទុកចិត្តនិងការទូតបង្ការដើម្បី ទប់ទល់នឹងការសាកល្បងនានា

16:12 | 05/08/2018

កិច្ចប្រជុំវេទិកាសន្តិសុខតំបន់ (ARF) លើកទី២៥ ជាសកម្មភាពចុងក្រោយ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ ព័ន្ធនានា នៅប្រទេសសឹង្ហបុរី ដែលបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែសីហា។

តំណាងដែលចូលរួមក្នុងវេទិកា (រូបថតៈ TTXVN)

បណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នាលើវិធានការជាច្រើនដើម្បីកសាងជំនឿទុកចិត្ត ជំរុញការ ទូតបង្ការនិងបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីទប់ទល់នឹងការសាកល្បងនា បច្ចុប្បន្ន។ បញ្ហាក្ដៅគគុកនានាដូចជាជម្លោះពាណិជ្ជកម្ម សភាពការណ៍នៅឧប ទ្វីបកូរ៉េ ឬបញ្ហាសមុទ្រខាងកើត សុទ្ធតែបានលើកយកមកពិភាក្សា។

បញ្ហាក្ដៅគគុកមួយក្នុងកិច្ចប្រជុំ ARF លើកនេះ គឺការដែលគោល នយោបាយគាំពារនិយមពាណិជ្ជកម្មកំពុងវិលត្រឡប់មកវិញ រារាំងកិច្ចខិតខំប្រឹង ប្រែងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសកល។ អង្គប្រជុំបានឯកភាពគ្នថា សេរី ភាពពាណិជ្ជកម្មនៅតែជានិន្នាការនៃសេដ្ឋកិច្ចសកលដែលមិនអាចដើរផ្ទុយទៅ វិញបានឡើយ។ ប្រទេសចូលរួម ARF ទាំងអស់ ក្នុងនោះមានប្លុកអាស៊ាន បាន អំពាវនាវឲ្យប្រទេសដទៃត្រូវការអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មដោយឈរលើគោលការណ៍នានារបស់ WTO ហើយខិតខំប្រឹងប្រែងដើម្បីពិភពលោកបើក ទ្វារចំហមួយ។

ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ អង្គប្រជុំបានទទួលស្គាល់ការរីកចម្រើន នាពេលថ្មីៗនេះ ក្នុងនោះមានសន្និសីទកំពូលអន្តរកូរ៉េ ជំនួបរវាងប្រធានាធិបតី អាមេរិកជាមួយមេដឹកនាំកូរ៉េខាងជើង ព្រមទាំងអះអាងនូវការគាំទ្រចំពោះសន្តិ ភាព ស្ថិរភាពនិងការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

ចំពោះសភាពការណ៍នៅសមុទ្រខាងកើត បណ្ដាប្រទេសបានសង្កត់ធ្ងន់ទៅ លើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើត ដោយចាត់ទុកថា នេះជាផលប្រយោជន៍រួម នៃប្រទេសទាំងឡាយ។ បណ្ដារដ្ឋមន្រ្តីបានសំណូមពរឲ្យភាគីទាក់ទិននានាគោរព ឲ្យបានពេញលេញនិងមានការទទួលខុសត្រូវចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញខ្លាំងដំណើរការ ចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជូនដំណឹងពីការផ្ដួចផ្ដើមគំនិតរបស់វៀតណាមក្នុង ការទទួលរៀបចំសិក្ខាសាលា ARF ស្ដីពីការបង្កើនកិច្ចសហការរវាងកម្លាំង អនុវត្តន៍ច្បាប់នានានៅសមុទ្រ និងសិក្ខាសាលា ARF ស្ដីពីការអនុវត្តអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងឧបករណ៍គតិយុត្តអន្តរជាតិ សំដៅទប់ ទល់នឹងការសាកល្បងនៅសមុទ្រ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត