យុគសម័យ - នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃការបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ អនុរដ្ឋមន្ត្រីការបរទេសនិងប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ានទទួលបានលទ្ធផលវិជ្ជមានជាច្រើក្នុងការអនុវត្តប្រធានបទ "ខ្លួនទីពឹងខ្លួននិងភាពច្នៃប្រឌិត" ។
រដ្ឋមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ (ប្រភពរូបថតៈ AFP)
ស្តីពីលក្ខណៈសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ (AMM-51) អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “កិច្ចប្រជុំលើកនេះធ្វើឡើងក្នុងបរិបទនៃស្ថានភាពនៅលើពិភពលោកនិងតំបន់មានបម្រែបម្រួលជាច្រើនហើយលទ្ធផលត្រូវបានបញ្ជាក់តាមរយៈ ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១៖ អាស៊ានទទួលបានលទ្ធផលសំខាន់ច្រើនក្នុងការអនុវត្តប្រធានបទ “ខ្លួនទីពឹងខ្លួននិងភាពច្នៃប្រឌិត”។
ប្រទេសអាស៊ានទាំងអស់បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងក្នុងប្លុកក៏ដូចជាជាមួយដៃគូ។ ក្នុងនោះ ផ្តោតលើការលើកកម្ពស់ការតភ្ជាប់តំបន់ (អនុវត្តប្រកបដោយប្រសិទ្ធភាពផែនការមេនៃការតភ្ជាប់អាស៊ានរួមជាមួយផែនការអភិវឌ្ឍន៏ថ្នាក់ក្រោមជាតិនិងអន្តរក្រសួង) ការអភិវឌ្ឍប្រកបដោយចីរភាព (ផ្សារភ្ជាប់ជាមួយដំណើរការកសាងសហគមន៍អាស៊ាន ជាមួយនឹងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរបស់អង្គការសហប្រជាជាតិរហូតដល់ឆ្នាំ២០៣០ និងអនុវត្តន៍ការបង្រួញគម្លាតនៃការអភិវឌ្ឍន៍) ការផ្លាស់ប្តូថ្មី ការច្នៃប្រឌិតដើម្បីទាញយកអត្ថប្រយោជន៍ពីភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីពីឧស្សាហកម្មបដិវត្តន៍ ៤.០ (រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បង្កើតបណ្តាញទីក្រុងឆ្លាតនិង ទិន្នន័យឌីជីថល ... )
អាស៊ានបានបង្ហាញនូវភាពខ្ជាប់ខ្ជួនរបស់ខ្លួននៅក្នុងការឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះបញ្ហាតំបន់ បង្កើនសាមគ្គីភាពនិង ជួយគ្នាទៅវិញទៅមកចំពោះប្រទេសឡាវ បន្ទាប់ពីឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនីតាមរយៈសកម្មភាពជំនួយនៃមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ ASEAN-AHA ។ អាស៊ានបានរក្សាគោលជំហររឹងមាំលើបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ដូចជាសមុទ្រខាងកើត។ ថ្វីបើមានការយកចិត្តទុកដាក់មានលក្ខណៈផ្សេងគ្នាក៏ដោយ ក៏ប្រទេសនានាបានពិភាក្សាលើទស្សនៈរួមមួយ ចំពោះបញ្ហាមួយចំនួនក៏ដូចជាធ្វើការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។ រហូតមកដល់ពេលនេះ អាស៊ាននិងចិនបានឈានដល់ការឯកភាពលើសេចក្តីព្រាងច្បាប់ចរចាតែមួយគត់ស្តីពី COC ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋមន្រ្តីទាំងអស់ធ្វើជាមូលដ្ឋានសម្រាប់ការចរចារបន្ថែមទៀតស្តីពី COC ។
អាស៊ានបន្តដើរតួនាទីជាមជ្ឈមណ្ឌលក្នុងការធ្វើសម្របសម្រួលទំនាក់ទំនងជាមួយដៃគូ។ នៅក្នុងឱកាសនោះអាស៊ានបានឆ្លើយតបយ៉ាងល្អិតល្អន់ចំពោះតម្រូវការរបស់ដៃគូឥណ្ឌា អូស្រ្តាលីនិង ប្រទេសកូរ៉េខាងត្បូង ដោយគ្មានការប៉ះពាល់ចំពោះច្បាប់ផ្ទែក្នុងរបស់អាស៊ាន។
រដ្ឋមន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការរបទេស គំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម (LMI)
ទី២៖ អាស៊ាននិងដៃគូនានាបានឯកភាពខ្ពស់លើការសន្យាគាំទ្រនិងជម្រុញប្រព័ន្ធពហុភាគីអន្តរជាតិដោយគោរពច្បាប់ រក្សាសន្ទះតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគទុននៅក្នុងនិន្នាការនៃការកាំពារនិងប្រឆាំងសកលភាវូបនីយកម្មដែលកំពុងកើនឡើង។
ដៃគូភាគច្រើនបានចែករំលែកជាមួយអាស៊ាននូវសារៈសំខាន់នៃការថែរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ដោយប្រកាន់ខ្ជាប់ទៅនឹងច្បាប់អន្តរជាតិ គាំទ្រតួនាទីនៃយន្តការពហុភាគីក្នុងនោះមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) អះអាងដំណើតការយ៉ាងឆាប់ៗកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ដោយចាត់ទុកថាទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគគឺជាផលប្រយោជន៍ទៅវិញទៅមកនិងមានផលប្រយោជន៍ទៅវិញទៅមក ភាគីនានាគួរខិតខំធ្វើឱ្យមានតុល្យភាពនិងភាពសម្របសម្រួលផលប្រយោជន៍គ្នាទៅវិញទៅមក។
ទី៣៖ អាស៊ានបានឯកភាពថាត្រូវបង្កើតវិធីសាស្រ្តសកម្មមួយចំពោះគំនិតផ្តួចផ្តើមថ្មីៗដែលស្នើឡើងនៅក្នុងតំបន់។
ជាមួយនឹងការលេចឡើងនូវគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីដូចជា មហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក និងខ្សែក្រវាត់មួយ កំណាត់ផ្លូវមួយនិងដៃគូរហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់នោះ អាស៊ានបាននិងកំពុងពិភាក្សាគ្នានិងព្រមព្រៀងគ្នាអំពីរបៀបបង្កើតជាបន្តទៀត ដើម្បីបំពេញតាមគោលការណ៍និងគោលដៅដោយអាស៊ានដាក់ចេញ តាមនោះស្វែងរកឱកាសសហប្រតិបត្តិការ។
ដៃគូទាំងអស់បានអបអរសាទរចំពោះវិធីសាស្រ្តពោលខាងលើរបស់អាស៊ាន។ ប្រទេសមួយចំនួនបន្តសង្ឃឹមថាអាស៊ានដើរតួនាទីកណ្តាលនៅក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់ឥណ្ឌា។ ក្នុងពេលជាមួយគ្នានោះ ចិនបានស្នើសុំឲ្យមានការតភ្ជាប់យ៉ាងស្អិតរមួតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ២០១៥។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ អាស៊ាន+3
*តើលោកអាចប្រាប់អំពីបរិយាកាសទូទៅនៃសន្និសីទនេះបានទេ?
អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung៖ រដ្ឋមន្រ្តីទាំងអស់មានកាលវិភាគដ៏មមាញឹកជាមួយនឹងសកម្មភាពពហុភាគីផងនិងទ្វេភាគីជាច្រើនផង។ ខ្លឹមសារដែលបានលើកមកពិភាក្សាគឺសំខាន់ៗមានប្រយោជន៍និងមានប្រសិទ្ធភាព។
ក្រៅពីសកម្មភាពរួមរបស់កិច្ចប្រជុំទាំង៣០នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអញ្ជើញ ទទួល ជួបសន្ទនាទ្វេភាគីចំនួន ១៥ជាមួយសហការរីអាស៊ាននិងដៃគូនៅខាងក្រៅកិច្ចប្រជុំ។ ទោះបីជានៅទស្សនៈខុសគ្នាក៏ដោយប៉ុន្តែកិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាននិងអំណោយផល។
ស្មារតីចែករំលែករបស់ប្រទេសអាស៊ាននិងដៃគូចំពោះគ្រោះមហន្តរាយធម្មជាតិនៅឡាវ ឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ាបានបង្ហាញពីសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកនៅក្នុងអាស៊ាននៅតែជាប្រធានបទ។
*តើលោកអាចប្រាប់អំពីការចូលរួមចំណែករបស់វៀតណាមនៅក្នុងកិច្ចប្រជុំលើកនេះបានទេ?
អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung ៖ វៀតណាមបានចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយស្មារតីម្ចាស់ការនិងគាំទ្រយ៉ាងសកម្មនូវអាទិភាពដែលបានស្នើដោយសិង្ហបុរីស្នើឡើង។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំទាំងនៅក្នុងអាស៊ាននិងជាមួយដៃគូនានា ឧបយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានលើកឡើងពីទស្សនៈនិងវិធីសាស្រ្តទាក់ទងផ្ទាល់របស់វៀតណាមដែលស្របតាមចំណាប់អារម្មណ៍រួមនៅក្នុងសន្និសីទ ហើយទទួលបានការគាំទ្រយ៉ាងវិជ្ជមាននិងការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសដទៃទៀត។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថតៈ baoquocte.vn)
ក្រោយរយៈពេល៣ឆ្នាំដើរតួនាទីជាអ្នកសម្របសម្រួលភាពជាដៃគូអាស៊ាន - ឥណ្ឌា (8/2015 - 8/2018) វៀតណាមបានបំពេញប្រកបដោយជោគជ័យនូវភារកិច្ចប្តូវែណនេះ រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាឲ្យទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន ដែលត្រូវបានទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ ពីដៃគូឥណ្ឌា។ ក្នុងឱកាសនេះវៀតណាមក៏បានទទួលភារកិច្ចជាផ្លូវនូវតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនសម្រាប់ដំណាក់កាល២០១៨-២០២១ផងដែរ៕
(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)




មតិពីមិត្តអ្នកអាន