ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទទួលជួយជាមួយឯកអគ្គរដ្ឋទូតនៃប្រទេស Nepal, Jamaica, Guatemala, Botswana មកជូនសារតាំង

21:59 | 07/08/2018 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី៧ខែសីហានៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក Khaga Nath Adhi Kari; ឯកអគ្គរដ្ឋ ទូត Jamaica លោក Antonia Hugh; ឯកអគ្គរដ្ឋទូត Guatemalan លោក Herbert Estuado Meneses Coronado; ឯកអគ្គរដ្ឋទូត Botswana លោក Mothusi Palai បានមកជូនសារតាំងជូនប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្រោយពិធីបុណ្យនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនីមួយ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនេប៉ាល លោក Khaga Nath Adhi Kari (រូបថតៈ VOV)

នៅក្នុងពិធីទទួលឯកអគ្គរដ្ឋទូតនេប៉ាល់លោក Khaga Nath Adhi Kari ប្រធានរដ្ឋលោក Tran Dai Quang បានសម្តែងក្តីសោមនស្សតរីករាយដោយបានឃើញនូវសមិទ្ធផលដ៏ធំធេងដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋនេប៉ាល់ទទួលបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក Sharma Oli រដ្ឋាភិបាលប៉ាល់នឹងសម្រេចបាននូវសមិទ្ធផលសំខាន់ៗនៅក្នុងការស្ថាបនានិងអភិវឌ្ឍប្រទេសជាតិ។

ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់នេប៉ាល់ចំពោះវៀតណាមនៅបណ្តាវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ប្រទេសទាំងពីរនឹងបន្តរួមសហការគ្នាយ៉ាងល្អប្រសើរនៅក្នុងវេទិកាតំបន់និងអន្តរជាតិនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូតនេប៉ាល់អញ្ជើញជូនសារតាំងជូនចំពោះលោកប្រធានរដ្ឋវៀតណាម (រូបថត៖ VOV)

រីឯលោកឯកអគ្គរដ្ឋទូតនេប៉ាល់វិញ ឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន លោកនឹងធ្វើការអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញ កិច្ចសហប្រតិបត្តិការនេះឲ្យមានប្រសិទ្ធិភាពកាន់តែខ្លាំងឡើង។ លោកបានសម្តែងនូវក្តីសង្ឃឹមថាប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូររវាងគណៈប្រតិភូជាន់ខ្ពស់និងថ្នាក់ដឹកនាំនិងជំរុញការជួបប្រាស្រ័យប្រជាជនផងដែរ។

ក្នុងការទទួលជាមួយឯកអគ្គរដ្ឋទូត Jamaica ប្រធានរដ្ឋ លោក Tran Dai Quangបានចាត់ទុកថា ទោះបីជាភូមិសាស្រ្តឆ្ងាយក៏ដោយ ប៉ុន្តែ វៀតណាមនិងJamaica មានភាពស្រដៀងគ្នាជាច្រើនទាំងប្រវត្តិសាស្រ្តនិងវប្បធម៌។ ប្រជាជននៃប្រទេសទាំងពីរតែងតែផ្តល់នូវអារម្មណ៍សាមគ្គីភាពនិងមិត្តភាពជូនគ្នាទៅវិញទៅមក។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស Jamaica បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃភាគីទាំងពីរ ស្វែងរកទីផ្សារធ្វើអាជីវកម្មរបស់គ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យឯកអគ្គរដ្ឋទូតរដ្ឋាភិបាល Jamaica ទទួលស្គាល់បទបញ្ជាសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ បន្ត សហប្រតិបត្តិការ ចែករំលែក បទពិសោធន៍ និងរួមសហការយ៉ាងជិតស្និទ្ធនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធជាដើម។ ឈរលើស្មារតីនោះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យ Jamaica គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០-២០២១។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត Jamaica លោក Antonia Hugh (រូបថត៖ VOV)

លោកឯកអគ្គរដ្ឋទូត Jamaica លោក Antonia Hugh បានសម្តែងការសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានបន្តរីកចម្រើនទៅមុខនិងចង់បន្តពង្រឹងថែមទៀតនូវទំនាក់ទំនងនេះ។ ឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងឲ្យដឹងថា Jamaica មានបំណងរៀនសូត្រអំពីបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋ កិច្ចនិងសង្គមរបស់វៀតណាម។

ក្នុងការជួបជាមួយឯកអគ្គរដ្ឋ Guatemala ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-Guatemala នាប៉ុន្មានឆ្នាំកន្លងទៅ បន្តមានការអភិវឌ្ឍយ៉ាងសកម្ម ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរនិងបន្តសហការ គាំទ្រគ្នាទៅវិទៅមកនៅអង្គការអន្តរជាតិនានានិងវេទិកាពហុភាគី។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត Guatemala (រូបថតៈ VOV)

ឯគអគ្គរដ្ឋទូត Guatemala បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងពេលកន្លងមក។ ទន្ទឹមជាមួយគ្នានោះ មានបំណងរៀនសូត្រនិងផ្សព្វផ្សាយនូវរូបភាពរបស់វៀតណាមនៅ Guatemala តាមនោះ ជំរុញឱ្យមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបាននិយាយថាសក្តានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពល្អប្រសើរហើយសង្ឃឹមថានឹងបើកស្ថានកុងស៊ុលកិត្តិយសនៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញយ៉ាងឆាប់ៗនាពេលខាងមុខ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

នៅជំនួបជាមួយឯកអគ្គរដ្ឋទូត Botswana ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ទំនាក់ទំនងជាមួយបណ្តាប្រទេសមិត្តនៅអាហ្វ្រិក ក្នុងនោះមាន Botswana។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យ Botswana គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ។ ទន្ទឹមនឹងនេះភាគីទាំងពីរនឹងពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំនិងបច្ចេកវិទ្យាព័ត៌មាន។

ឯកអគ្គរដ្ឋទូត Botswana លោក Mothusi Palai បានសម្តែងនូវការចាប់អារម្មណ៍អំពីការអភិវឌ្ឍន៍របស់វៀតណាមនាពេលកន្លង។ លោករូបនេះបានអះអាងថាក្នុងអាណត្តិបំពេញបេសកម្មការទូតរបស់ខ្លួន លោកនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឲ្យឡើងកម្ពស់ថ្មី៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត