យុគសម័យ - នាព្រឹកថ្ងៃទី៤ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+3 លើកទី ១៩បានធ្វើឡើងដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើrញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការរបទេសអាស៊ាន+3 (រូបថតៈ MOPA)
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេសអាស៊ាន+3 បានរំលឹកឡើងវិញនូវ រយៈពេល២០ឆ្នាំនៃដំណើរការអភិវឌ្ឍន៍ ពីគោលដៅដំបូង គឺ ជម្រុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងបរិបទនៃឆ្នាំចន្លោះឆ្នាំ១៩៩៧- ១៩៩៨ ទល់នឹងបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការអាស៊ាន + 3 ត្រូវបានពង្រីកនិងអភិវឌ្ឍជាបណ្ដើរៗក្នុងវិស័យធានាសន្តិសុខ សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទៅដល់វិស័យ កសិកម្ម ស្បៀងអាហារ ថាមពល ទប់ទល់ជាមួយគ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុ ជាដើម។
រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់របស់អាស៊ាន +3 ក្នុងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខនិងវិបុលភាព ដោយឆ្ពោះទៅរកគោលដៅរយៈពេលវែងនៃការកសាងសហគមន៍នៅអាស៊ីបូព៌ា។ រដ្ឋមន្រ្តីទាំងអស់បានទទួលស្គាល់នូវលទ្ធផលវិជ្ជមានក្នុងការអនុវត្តផែនការការងារអាស៊ាន+3 សម្រាប់ដំណាក់កាល២០១៨-២០២២ និងសំណើររបស់ក្រុមអង្គការទស្សនវិស័យអាស៊ីបូព៌ា (EAVG) II ផងដេរ។
រដ្ឋមន្រ្តីទាំងអស់ក៏បានទទួលស្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាប្រទេសអាស៊ាននិងចិន ជប៉ុន និងកូរ៉េខាងត្បូងបានកើនឡើងគួរឱ្យកត់សម្គាល់ ទំហំពាណិជ្ជកម្មរវាងអាស៊ាននិងប្រទេស+ 3 ងឆ្នាំ២០៧ស្រូបយកចំនួន ៣២% នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរីនិងយុត្តិធម៌ ក្នុងតំបន់ ពង្រឹងប្រកបដោយនិរន្តរភាពនូវយន្តការ ហិរញ្ញវត្ថុនានា ជាពិសេស ខិតខំព្យាយាមបញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) បន្តអនុ វត្តឱ្យមានប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមពហុភាគី (CMIM) ឈៀងម៉ៃបង្កើនតួនាទីរបស់ការិយាល័យម៉ាក្រូសេដ្ឋកិច្ច (AMRO) និងយន្តការសហប្រតិបត្តិការហិរញ្ញវត្ថុផ្សេងទៀត។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសម្តែងនូវការយកចិត្តទុកដាក់និងធនធានសមស្របសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពផែនការសកម្មភាពសហប្រតិបត្តិការអាស៊ាន+3 ដំណាក់កាល ២០១៨-២០២២។ ទន្ទឹមជាមួយគ្នានោះ ផ្តោតសំខាន់លើវិស័យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការតភ្ជាប់ ការបង្រួមគម្លាតអភិវឌ្ឍន៍ ការអភិ វឌ្ឍសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម សន្តិសុខស្បៀង ការទប់ទល់នឹងគ្រោះមហន្តរាយ និងរោគរាតត្បាតជាដើម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានគាំទ្រចំពោះរាល់ការខិតខំប្រឹងប្រែងដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការអាស៊ាន +3 លើវិស័យអភិវឌ្ឍន៍មួយចំនួន ដែលផ្អែកលើការច្នៃប្រឌិតដូចជាការតភ្ជាប់ឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិច និងទីក្រុងឆ្លាត។ លោកអញ្ជើញអះអាងថា វៀតណាមបាននឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសហប្រតិបត្តិការអាស៊ាន + 3 ពង្រឹងនិងលើកកម្ពស់តួនាទីរបស់យន្តការអាស៊ាន +3 ក្នុងការរួមចំណែកដល់សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា៕
(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន