នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទជម្រុញការវិនិយោគទៅលើវិស័យកសិកម្ម

12:56 | 30/07/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៣០ខែកក្កដា នៅទីក្រុង Da Lat ខេត្ត Lam Dong (វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេស ស្តីពីដំណោះស្រាយលើកកម្ពស់សហគ្រាសឲ្យធ្វើការវិនិយោគលើវិស័យកសិកម្ម។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Quang Hieu)

សន្និសីទនេះជាឱកាសដើម្បីនាយករដ្ឋមន្ត្រី និងស្ថាប័ន មូលដ្ឋាននានា សហគ្រាសកសិកម្ម រួមទាំងសម្ព័ន្ធសមាគមមុខរបរ ជួបជុំគ្នា ក្រឡែកមើលឡើងវិញ និងវាយតម្លៃលើស្ថានភាពវិនិយោគក្នុងវិស័យកសិកម្ម លទ្ធផលទទួលបាន បញ្ហានៅសេសសល់ ជាពិសេស ក៏ដូចជា ស្វែងរកមូលហេតុ ដាក់ចេញដំណោះស្រាយ ដើម្បីលើកកម្ពស់ឲ្យសហគ្រាសធ្វើការវិនិយោគលើវិស័យកសិកម្មនាពេលខាងមុខ។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រី សមាជិករដ្ឋាភិបាល នឹងអញ្ជើញផ្តល់ចម្លើយ ជួបសន្ទនាជាមួយសហគ្រាស សម្ព័ន្ធសមាគមនិងជំនាញការមួយចំនួន ដោយផ្តោតការពិភាក្សាលើបញ្ហាជាច្រើន៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត