នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែកក្កដា

16:38 | 31/07/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៣១ខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០១៨។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១កក្កដានិងថ្ងៃទី១សីហា ដោយបានផ្តោតការពិភាក្សាលើកិច្ចការកសាងរបៀបរបបនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែកក្កដារបស់រដ្ឋាភិបាលវៀតណាម (រូបថតៈ VGP/Quang Hieu)

ក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសវៀតណាមក្នុងខែកក្កដាមានការរីក ចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះអតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ ផលិតកម្មកសិកម្មទទួលបានលទ្ធផលវិជ្ជមាន។ ផលិតកសម្មឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង ពោលគឺនៅកម្រិត ១៤,៣% ដោយការនាំចេញបានឈានដល់ជិត ១៣៤ ពាន់លានដុល្លារ។ ក្រៅពីនោះ តាំងពីដើមឆ្នាំមក មានសហគ្រាសបង្កលតថ្មីជិត៨០ពាន់ ហើយសងគ្រាសចំនួន១៨,៧ពាន់ត្រូវបានដំណើរសកម្មភាពឡើងវិញ។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលសន្យាថា អតិផរណាឆ្នាំនេះមិនហួស៤%ដូចទៅនឹងសេចក្តីសម្រេចដោយរដ្ឋសភាប្រគល់ជូនឡើយ។ រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ ក្រសួង ស្ថាប័ន ធ្វើការពិភាក្សាអំពីដំណោះស្រាយសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅក្នុងនោះមានការគ្រប់គ្រងល្អអតិផលរណានិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត