Trending now
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពក្នុងការអនុវត្តកិច្ចការការទូតប្រជាជន
យុគសម័យ - នាថ្ងៃទី ៧ ខែវិច្ឆិកា នៅទីស្នាក់ការសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ ក្នុងឱកាសលោកអញ្ជើញទទួលតំណែងជាឯកអគ្គរាជទូតថ្មីប្រចាំនៅវៀតណាម។
លក្ខណៈពិសេសនៃម្ហូបអាហារប្រចាំតំបន់ទាំង ៣ នៅវៀតណាម
យុគសម័យ - នៅតំបន់នីមួយៗប្រជាជនមានរសជាតិអាហារខុសៗគ្នារួមចំណែកដល់ភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារវៀតណាម។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី
នាព្រឹកថ្ងៃទី ២០ ខែតុលា ក្នុងឱកាសចូលរួមពិធីស្បថចូលកាន់ដំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់អាណត្តិ ២០១៩-២០២៤ នោះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមរួមទាំងភ្នាក់ងារតំណាងវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីជំរុញទំនាក់ទំនងជាមួយសាធារណរដ្ឋ Kalmykia
ក្នុងរយៈពេលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀត ណាមប្រចាំសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh រួមជាមួយក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋ Kalmykia សាធារណរដ្ឋសាធា រណរដ្ឋស្វយ័ត នៅក្នុងផ្នែកមួយនៃសហព័ន្ធ រុស្ស៊ី តាមការអញ្ជើញរបស់លោកប្រធានាធិបតី Batu Khasikov ដែលទើបបានចូលកាន់តំណែងកាលពីពាក់កណ្តាលខែមុន។
រុស្ស៊ីទើបតែសម្ពោធរូបសំណាក់ព្រះពុទ្ធខ្ពស់ជាងគេបំផុតប្រចាំនៅតំបន់អឺរ៉ុប
រូបសំណាក់ព្រះពុទ្ធពណ៌មាសមួយ ត្រូវបានសម្ពោធនាថ្ងៃអាទិត្យកន្លងទៅនេះ នៅឯតំបន់ Kalmykia ភាគខាងត្បូង នៃ ប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅ UAE ហើយជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Nakheel និង Limitless
នាថ្ងៃទី១៧និងថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នៅអេមីរ៉ាតអារ៉ាប់រួម (UAE) អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គ លិកនៃស្ថានទូតវៀតណាមប្រចាំ UAE។
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនរៀបចំកិច្ចប្រជុំអាស៊ី - អាហ្រ្វិកលើកទី២០
នាថ្ងៃទី ២៥ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនសហការជាមួយក្រុមហ៊ុន Kyodo PR បានរៀបចំកិច្ចប្រជុំអាស៊ី - អាហ្វ្រិកលើកទី ២០ នៅទីក្រុង តូក្យូ ដោយមានការចូលរួមរបស់តំណាងស្ថានទូតចំនួន ១០ ប្រទេសនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសអាហ្រ្វិកចំនួន ២០ ប្រចាំនៅជប៉ុនរួមទាំងតំណាងឱ្យក្រសួង ស្ថាប័ននិងសហគ្រាសជាង ៥០ នៃប្រទេសម្ចាស់ផ្ទះទៀតដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក៖ សមាជិកព្រឹទ្ធសភាលោក John McCain ជានិមិត្តរូបសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក
សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain បានទទួលមរណភាពនៅវេលាម៉ោង ១៦និង២៨ នាទី ថ្ងៃទី២៥ខែសីហា (ពោលគឺម៉ោង៣ទាបភ្លឺថ្ងៃទី២៦ខែសីហាឆ្នាំ ២០១៨តាមម៉ោងហាណូយ)។ លោក McCain កើតនាថ្ងៃទី២៩ខែសីហាឆ្នាំ១៩៦៣ នៅរដ្ឋ Arizona ជាសមាជិកព្រឹទ្ធសភាជើងចាស់របស់អាមេរិក ដែលត្រូវបានគណបក្ស សាធារណរដ្ឋ តែងតាំងជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតប្រធានា ធិបតីកាលពីរឆ្នាំ២០០៨។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែកក្កដា
យុគសម័យ - នាព្រឹកថ្ងៃទី៣១ខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០១៨។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១កក្កដានិងថ្ងៃទី១សីហា ដោយបានផ្តោតការពិភាក្សាលើកិច្ចការកសាងរបៀបរបបនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បើកសម័យប្រជុំជាប្រចាំលើកទី ៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
នាថ្ងៃទី ១៨ មិថុនា នៅទីស្ដីការអង្គការសហប្រជាជាតិប្រចាំនៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស)ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំលើកទី ៣៨។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។