ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនរៀបចំកិច្ចប្រជុំអាស៊ី - អាហ្រ្វិកលើកទី២០

20:22 | 26/04/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ២៥ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនសហការជាមួយក្រុមហ៊ុន Kyodo PR បានរៀបចំកិច្ចប្រជុំអាស៊ី - អាហ្វ្រិកលើកទី ២០ នៅទីក្រុង តូក្យូ ដោយមានការចូលរួមរបស់តំណាងស្ថានទូតចំនួន ១០ ប្រទេសនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសអាហ្រ្វិកចំនួន ២០ ប្រចាំនៅជប៉ុនរួមទាំងតំណាងឱ្យក្រសួង ស្ថាប័ននិងសហគ្រាសជាង ៥០ នៃប្រទេសម្ចាស់ផ្ទះទៀតដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានរំលឹកឡើងវិញនូវសមិទ្ធផលដ៏លេចធ្លោរបស់វៀតណាមចាប់តាំងពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ននេះ។ លោក Vu Hong Nam បានចាត់ទុកថា ជប៉ុនគឺជាដៃគូដ៏សំខាន់របស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគហើយជប៉ុនក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមរបស់វៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងអស់បានស្តាប់ការឧទ្ទេសនាមអំពីបរិស្ថាននិងគោលនយោបាយវិនិយោគរបស់វៀតណាម ទំនាក់ទំនងវៀតណាម - ជប៉ុន និងគោលនយោបាយរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាជរាភាព ក៏ដូចជាសកម្មភាពសិក្សាស្រាវជ្រាវអំពីផ្កាយរណបរបស់ ជប៉ុននិងកិច្ចសហប្រតិ បត្តិការរវាងវៀតណាមនិងជប៉ុនក្នុងការអភិវឌ្ឍន៍ផ្កាយរណប Micro Dragon ជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត