នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន

23:04 | 19/07/2018

កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មជាភារកិច្ចស្នូលនិងជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) Hiroyuki Ishige។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន លោក Hiroyuki Ishige (រូបថតៈ VGP/Nhật Bắc)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងផ្តោតសំខាន់លើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងច្បាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា នាពេលខាងមុខ ជប៉ុននឹង ឈានដល់នាំមុខគេ អំពីទុនវិនិយោគ FDI និងទេសចរណ៍ចូលមកវៀតណាម។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថា ជប៉ុន្តែនឹងធ្វើការវិនិយោគចូលវៀតណាមលើវិស័យអភិ វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឧសហ្សាហកម្មឧបត្ថម្ភ អាកាសចរណ៍និងសណ្ឋាគារជាដើម។

រីឯខ្លួនវិញ លោក Hiroyuki Ishige ក៏មានបំណងចង់ឲ្យវៀតណាមនិងជប៉ុន ដើរ ឈានមុខគេក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបានអនុវត្តន៍យ៉ាងឆាប់ៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត