យុគសម័យ - នាថ្ងៃទី២៨មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹមនៃក្រសួងការពារប្រទេសវៀតណាម បានបើកសន្និបាតយោធានិងនយោបាយ សំដៅវាយតម្លៃអំពីលទ្ធផលទទួលបានពីកិច្ចការយោធា ការពារជាតិរយៈពេល៦ខែដើមឆ្នាំ២០១៨ និងអនុវត្តន៍ភារកិច្ចសម្រាប់៦ខែចុងឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅក្នុងសន្និបាត។ ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថតៈ VGP/Quang Hiếu )
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗមួយចំនួនអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងពេលកន្លងមកនិងចាត់ទុកថា លទ្ធផលទទួលបានទាំងអស់នេះគឺមានការរួមវិភាគទានសំខាន់របស់ផ្នែកកងទ័ពប្រជាជនវៀតណាម។
ទិដ្ឋភាពនៃសន្និបាត (រូបថតៈ VGP/Quang Hiếu)
ជាពិសេស គណៈកម្មាធិការបក្សយោធាមជ្ឈឹមនៃក្រសួងការពារប្រទេសបានអនុវត្តន៍ល្អនូវមុខងារជាសេនាធិការជូនបក្សនិងរដ្ឋ អំពីភារកិច្ចយោធាការពារជាតិ ដើម្បីដាក់ចេញគោលការណ៍ គោលនយោបាយត្រឹមត្រូវ ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពចំពោះមុខរាល់កាលៈទេសៈណាក៏ដោយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថតៈ VGP/Quang Hiếu)
នាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់នូវការរួមចំណែករបស់ក្រសួងការពារប្រទេស ក្នុងការកសាងរបៀបរបប ជម្រុញល្បឿននិងលើកកម្ពស់គុណភាពក្នុងការកសាងសេចក្រីព្រាងច្បាប់ដាក់ជូនរដ្ឋសភាអនុម័ត ដូចជាច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ប៉ូលិស្តសមុទ្រវៀតណាម និងសេចក្តីព្រាងច្បាប់កងជីវពលស្វ័យការពារជាដើម។
នាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញជាអធិបតីសន្និបាត (រូបថតៈ qdnd.vn)
នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងនូវទិសដៅមួយចំនួនដោយជឿជាក់ថា ផ្នែកទ័ពនឹងបន្តពង្រីកនូវប្រពៃណីរុងរឿង ឆ្លងផុតរាល់ការលំបាក សាកល្បង ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន ដើម្បីសក្តិសមជាកងទ័ពលោកអ៊ំហូ សក្តិសមជាមួយនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន។
រូបថតៈ VGP/Quang Hiếu
ស្តីពីទិសដៅភារកិច្ចយោធា ការពារជាតិរយៈពេល៦ខែចុងឆ្នាំ២០១៨នេះ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បានកំណត់ច្បាស់ថា នឹងបន្តក្តាប់ជាប់នូវសភាពការណ៍ព្រមទាំងអនុវត្តន៍ត្រឹមត្រូវការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋនិងការបញ្ជាណែនាំរបស់រដ្ឋាភិបាល ជាពិសេសគឺបំពេញល្អការងារសេនាធិការជាមួយបក្ស រដ្ឋ អំពីភារកិច្ចយោធា ការពារជាតិ កិច្ចការបរទេសយោធា។ ម្យ៉ាងវិញទៀត គឺលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចការចលនាប្រជាជន ព្រមទាំងផ្តោតសំខាន់លើតំបន់យុទ្ធសាស្ត្រ តំបន់ឆ្ងាយដាច់ស្រយាល់ តំបន់ជនជាតិភាគតិចផងដែរ
(ប្រែសម្រូលដោយ ថាញ់ ហ្វាង)





មតិពីមិត្តអ្នកអាន