យុគសម័យ - នាយប់ថ្ងៃទី៧មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រ តិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីរដ្ឋធានីហាណូយ ឆ្ពោះដំណើរទៅកាន់ទីក្រុង Quebec ចាប់ផ្តើមកម្មវិធីចូលរួមសន្និសីទកំពូលក្រុម G7 និងធ្វើទស្សនកិច្ចនៅប្រទេសកាណាដាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឆ្នាំ២០១៨ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសន្និសីទកំពូលក្រុម G7 ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនា (រូបថតៈ TTXVN)
សន្និសីទកំពូលក្រុម G7 ឆ្នាំ២០១៨ ត្រូវបានប្រារព្ធនៅ Charlevoix ទីក្រុង Quebec ប្រទេសកាណាដាដោយមានការចូលរួមរបស់ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ រួមមានប្រទេសជប៉ុន សហរដ្ឋ អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអ៊ីតាលី រួមទាំងសហភាពអឺរ៉ុប។ មុននឹងប្រព្រឹត្តទៅសន្និសីទកំពូលក្រុម G7 ប្រទេសម្ចាស់ផ្ទះ កាណាដានឹងរៀបចំនូវសន្និសីទថ្នាក់រដ្ឋមន្ត្រីនិងកិច្ចប្រជុំដទៃជាច្រើនទៀតដើម្បីធ្វើការពិគ្រោះយោបល់នូវបញ្ហាពាក់ព័ន្ធនឹងរបៀបវារៈនៃសន្និសីទ។
សន្និសីទកំពូលក្រុម G7 នឹងបានប្រារព្ធនាថ្ងៃទី៩មិថុនា ដោយមានការចូលរួមរបស់ប្រទេសក្រុម G7 សហភាពអឺរ៉ុបនិងប្រទេសក្នុងនាមជាភ្ញៀវអញ្ជើញ រួមមានៈវៀតណាម អាហ្សង់ទីន បង់ក្លាដេស ហៃទី ចាម៉ៃកា កេនយ៉ា ហ្វ្រិកខាងត្បូង រ៉្វាន់ដា សាម័រ សេណេហ្គាល់ Seychelles និងអង្គការអន្ដរជាតិមួយចំនួន៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន