នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល G7 និងទស្សនកិច្ចនៅកាណាដា

08:27 | 11/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 បើកទូលាយ និងបំពេញទស្សនកិច្ចនៅប្រទេសកាណាដាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនា នាថ្ងៃទី១០មិថុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅទីក្រុង Québec រដ្ឋ Québec ប្រទេសកាណាដា។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថតៈ VGP)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរនាយករដ្ឋមន្ត្រី Justin Trudeau ចំពោះជោគជ័យនៃសន្និសីទកំពូលក្រុមប្រទេស G7​ បើកទូលាយ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទាំនដ៏សំខាន់របស់កាណាដាក្នុងនាមជាប្រទេសម្ចាស់សន្និសីទ ដែលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងជម្រុញកិច្ចសហប្រតិ បត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពជានិច្ចនិងមានបំណងបង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយកាណាដា

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់ រួមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិក៏ដូចជារាល់ការរួមចំណែករបស់នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមទៅក្នុងជោគជ័យនៃសន្និសីទក្រុមប្រទេស G7 បើកទូលាយ ជាពិសេសគឺគោលគំនិតរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់លទ្ធភាពទប់ទល់របស់សហគមន៍តាមឆ្នេរសមុទ្រ ជួយអភិវឌ្ឍន៍របរនេសាទប្រកបដោយនិរន្តរភាពនិងការពារបរិស្ថានសមុទ្រ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថតៈ Getty)

ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងសកម្មនៃទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការវៀត ណាម-កាណាដានាពេលកន្លងទៅ ក្នុងនោះ លេចធ្លោបំផុតគឺការដែលប្រទេសទាំងពីរបានកំណត់បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ(ពីខែវិច្ឆិកាឆ្នាំ២០១៧) ជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) (នាខែមិនាឆ្នាំ២០១៨) ហើយកំពុងត្រៀមរៀបចំអនុម័តនូវកិច្ចព្រមព្រៀងនេះ។ ថ្នាក់ដឹកនាំទាំងពីរនាក់បានឯកភាព បន្តរួមសហការជម្រុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយតាម ទិសជាក់ស្តែង ប្រសិទ្ធភាព ក្នុងបរិបទដែលប្រទេសទាំងពីរបានចែករំលែកនូវផលប្រយោជន៍រួមជាមួយគ្នាកាន់តែច្រើន​ ទាំងក្នុងកម្រិតទ្វេភាគី តំបន់និងសកលលោក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកទាំងមូល។ ភាគីទាំងពីរបានឯកភាព សហការរៀបចំសកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតកវៀតណាម-កាណាដា (១៩៧៣-២០១៨) ក្នុងនោះមាន “សប្តាហ៍វប្បធម៌វៀតណាមនៅកាណាដា”។ ភាគីទាំងពីរក៏បានឯកភាព រក្សានិងបង្កើនកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ដូចជាអង្គការសហប្រជាជាតិ APEC, Francophonie, ASEAN ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរ ចែករំលែកនូវគោលជំហរអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពត្រូវធានាសន្តិសុខ សុវត្ថភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះទាំងអស់នៅសមុទ្រខាងកើត មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ ក៏ដូចជាសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថតៈ Reuters)

ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅកាណាដា នាថ្ងៃទី១០មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាម តំណាងអាណិកជនវៀតណាមដែលកំពុងបំពេញការងារ សិក្សារៀនសូត្រនៅកាណាដា។ នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជនវៀតណាមនៅឯកបរទេសគ្រប់រូប ក្នុងនោះមានបងប្អូនកំពង់រស់នៅកាណាដា សុទ្ធតែបានលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីវិលត្រ ឡប់មកមាតុប្រទេសធ្វើអាជីវកម្ម រួមចំណែកទៅក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។

នាពេលរៀលថ្ងៃទី១០មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមពានចាកចេញពីទីក្រុង Quebec វិលត្រឡប់មកទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 និងបំពេញទស្សនកិច្ចនៅប្រទេសកាណាដា។

រូបថតៈ TTXVN

សន្និសីទកំពូលក្រុម G7 បើកទូលាយដោយប្រធានបទស្តីពីការអភិវឌ្ឍនិរន្តរភាំព សមភាពភេទនិងតួនាទីរបស់នារី ជាពិសេសគឺបញ្ហាសមុទ្រនិងមហាសាគរ។ សន្និសីទបានវាយតម្លៃនូវបញ្ហាបំពុលនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិនិងមហាសាគរកំពុងជាការសាកល្បងសកល គំរាមកំហែងដល់ការអភិវឌ្ឍនិរន្តរភាពរបស់សកលលោកទាំងមូល។

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញគោលគំនិតបង្កើត “វេទិកាសហប្រតិបត្តិការបើកទូលាយរវាងប្រទេស G7 ទាំងអស់ និងប្រទេសឆ្នេរសមុទញរ ស្តីពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថានអេកូឡូស៊ីសមុទ្រ” ព្រមទាំងស្នើឲ្យប្រទេស G7 ជម្រុញដំណើរការបង្កើត “យន្តការសហប្រតិបត្តិការសកលលោកស្តីពីការកាត់បន្ថយកាកសំណល់ប្លាស្ទិក”។


(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត