កិច្ចសន្ទនា Shangri-La 2018៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម Ngo Xuan Lich អញ្ជើញជួបប្រាស្រ័យទ្វេភាគី

19:54 | 03/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី២មិថុនា នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទៅ១៧ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បារាំងនិងជប៉ុន។

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងកិច្ចសន្ទនាសាងគ្រីឡា (រូបថតៈ TTXVN)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Marise Payne រដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃ ខ្ពស់ ចំពោះរាល់ការអភិវឌ្ឍនាពេលថ្មីៗនេះ ក្នុងទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីលោក Ngo Xuan Lich ក៏បានថ្លែងអំណរគុណចំពោះការដែលក្រសួងការពារជាតិអូស្ត្រាលីបានជួយវៀតណាមបណ្តុះបណ្តាលភាសាសម្រាប់កម្លាំងពេទ្យយោធា វីស្វកម្មវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនាពេលខាងមុខ។

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera រដ្ឋមន្ត្រីទាំងពីររូបបានឯក ភាពថា នាពេលខាងមុខ នឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ក្នុងជំនួបជាមួយសមភាគីបារាំង Florence Parly រដ្ឋមន្ត្រី លោក Ngo Xuan Lich បានឲ្យដឹងថា វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់បារាំងសំដៅរក្សាសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ រួមការអភិវឌ្ឍក្នុងតំបន់។ រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀថា នាពេលខាងមុខ បន្តលើកកម្ពស់ប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការដែលមានស្រាប់និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់និងមានឧត្តមភាពផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត