ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានសភាពជាន់ទាបឆែក

22:08 | 05/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - រសៀលថ្ងៃទី៥មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបសាធារណរដ្ឋឆែក ប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava លោក Vojtech Filip។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបសាធារណរដ្ឋឆែក ប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava លោក Vojtech Filip

នៅក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip បានឲ្យដឹងថា សាធារណរដ្ឋឆែកគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ និងគាំទ្រភាគីនានា ចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប(EVFTA)។ អនុប្រធានសភាជាន់ទាបឆែកបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូនៃគណៈកម្មការវិទ្យាសាស្ត្រ អប់រំ វប្បធម៌ យុវជននិងកីឡានៃសភាជាន់ទាបសាធារណរដ្ឋឆែកមានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆែកមានឧត្តមភាព។ អនុប្រធានសភាជាន់ទាបឆែកអះអាងថា សាធាណរដ្ឋឆែកត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណីនៅអឺរ៉ុបភាគកណ្តាលនិងកើត ក្នុងនោះឆែកជាដៃគូអាទិភាពមួយដែរ។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយ អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip

ក្នុងថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបឆែកនិងជាប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava លោក Vojtech Filip ផងដែរ។ នៅក្នុងជំនួបនេះ លោក Vojtech Filip មានបំណងចង់ឲ្យវៀតណាមអនុវត្តយ៉ាងឆាប់ៗគោលនយោបាយទិដ្ឋាការបើកទូលាយសម្រាប់ពលរដ្ឋឆែកព្រមទាំងបានឲ្យដឹងថា ឆែកនឹងបង្កលក្ខណៈងាយស្រួលអំពីបែបបទទិដ្ឋាការសម្រាប់ជនវៀតណាមដែលកំពុងធ្វើការ សិក្សារៀនសូត្រនិងទៅទេសចរណ៍នៅឆែកផងដែរ។ រួមជាមួយគ្នានោះ ឆែកនឹងបង្កើតមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួននិងជួយឧបត្ថម្ភលើកកម្ពស់ថ្វីដៃសម្រាប់ពលករវៀតណាមលើវិស័យមួយចំនួន។ លោករូបនេះក៏បានស្នើឲ្យភាគីទាំងពីរ ពន្លឿនយ៉ាងឆាប់ៗកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអាកាស ចរណ៍ផងដែរ

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ហើយនេះក៏ជាវិស័យសហប្រតិបត្តិការពោរពេញទៅដោយសក្កានុភាពរបស់វៀតណាមជាមួយប្រទេសនានាលើទូទាំងពិភពលោក ក្នុងនោះមានឆែក។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យសាធារណរដ្ឋឆែក គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ហើយវៀតណាមក៏ត្រៀមជាស្រេចគាំទ្រឆែកបង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសសមាជិកនានាផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត