សេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន

09:13 | 01/06/2018

ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុនចាប់ពីថ្ងៃទី២៩ ឧសភា ដល់ទី២ មិថុនា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចេញសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរនាថ្ងៃទី៣១ ឧសភា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម (រូបថតៈ TTXVN)

ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ត្រៀមខ្លួនជាស្រេចរួមគ្នានាំទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុនឈានចូលដំណាក់កាលអភិវឌ្ឍន៍ជាបន្តឲ្យបានជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យ។

ក្នុងវិស័យសន្តិសុខការពារជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់នូវការបង្កើនកិច្ចសហការគ្នាសំ ដៅទប់ទល់នឹងបញ្ហាសន្តិសុខក្រៅប្រពៃណី រួមមានសន្តិសុខអ៊ីនធឺណែត បង្ការប្រឆាំងបទល្មើសអ៊ីនធឺណែត បទល្មើសភេរវកម្ម បទល្មើសឆ្លងដែន ព្រមទាំងធានាសន្តិសុខស្បៀងអាហារនិងប្រភពទឹកផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានអនុម័តលើ “គំនិតផ្ដួចផ្ដើមរួមវៀតណាម-ជប៉ុន” និង “គណៈកម្មការចម្រុះវៀតណាម-ជប៉ុនអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ពាណិជ្ជកម្ម និងថាមពល”។

ថ្នាក់ដឹកនាំទាំងពីរ អបអរសាទរនូវការអភិវឌ្ឍដ៏វិជ្ជមាននៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ ថ្នាក់ដឹក នាំទាំងពីរក៏អបអរសាទរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ព្រមទាំងអះអាងថា ត្រៀមខ្លួនជាស្រេចដើរតួនាទីស្នូលក្នុងការនាំ CPTPP ចូលជាធរមានយ៉ាងឆាប់ៗ។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកនូវទស្សនៈរួមថា ដើម្បីធា នាសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺកិច្ចខិតខំប្រឹងប្រែងការទូតទាំងអស់ចាំបាច់ត្រូវឆ្ពោះទៅការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញរួមមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើម្បីសមុទ្រខាងកើតមួយមានសុខសន្តិភាពនិងស្ថិរភាព។

ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏អបអរសាទរចំពោះការរីកចម្រើននាពេលថ្មីៗនេះ រួមមាន ជំនួបកំពូលអន្តរកូរ៉េដែលត្រូវបានរៀបចំឡើងកាលពីខែមេសាឆ្នាំ២០១៨ ដើម្បីដំណោះស្រាយដ៏ពេញលេញមួយចំពោះបញ្ហានៅសេសសល់នៅឧបទ្វីបកូរ៉េ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត