ជប៉ុនយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

16:11 | 28/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងឱកាសនៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី២មិថុនានោះ អ្នកយកព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅតូក្យូ ធ្វើបទសំភាសន៍ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong ស្តីពីអត្ថន័យនៃដំណើរទស្សន កិច្ចជាផ្លូវការនេះក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong

លោក Nguyen Quoc Cuong បានឲ្យដឹងថា ដំណើរទស្សន​កិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកដំបូងរបស់ លោកប្រធានរដ្ឋនិងលោកជំទាវគឺពោរពេញទៅដោយអត្ថន័យសម្រាប់ភាគីទាំងពីរ។ ជាធម្មតា ក្នុងមួយឆ្នាំ ជប៉ុនមិនត្រឹមតែទទួលគណៈ ប្រ តិភូថ្នាក់រដ្ឋពីមួយទៅពីរក្រុមតែប៉ុណ្ណោះ។ តាមនោះ ការដែលជប៉ុនត្រៀមរៀបចំទទួលប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ គឺចង់បង្ហាញថា ជប៉ុនមានការយកចិត្តទុកដាក់និងគោរពនូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ក៏ដូចជាលើពិភពលោក ព្រមទាំងយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាង វៀតណាមជាមួយជប៉ុនទៀតផង។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Quoc Cuong ទំនាក់ទំនងរវាងប្រទេសទាំងពីរបច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ នៅមានសក្កានុភាពជាច្រើនសម្រាប់បន្តកិច្ចសហប្រតិបត្តិការនេះ នាពេលខាងមុខ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនលើបញ្ហាអន្តរជាតិ លោក Nguyen Quoc Cuong បានឲ្យដឹងថា ប្រទេសទាំងពីរបានចែករំលែកនូវផលប្រយោជន៍យុទ្ធ សាស្ត្រជាច្រើនលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ ជាពិសេសគឺទស្សនៈប្រហាក់ប្រហែលក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។ ពោលគឺភាគីទាំងពីរសុទ្ធតែមានទស្សន ថា ជម្លោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា ឈរលើច្បាប់អន្តរជាតិជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត