យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី៧២នៃទិវាប្រពៃណីបង្ការប្រឆាំងគ្រោះមហន្តរាយវៀតណាម (ថ្ងៃទី២២ឧសភា១៩៤៦-ថ្ងៃទី២២ឧសភា២០១៨) នោះ នាយប់ថ្ងៃទី២០ឧសភានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី “រួមដៃដើម្បីសង្គមសុវត្ថិភាពចំពោះមុខមហន្តរាយ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីនេះ។ ចូលរួមក្នុងពិធីនៅមានវត្តមានថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន សហគ្រាស អ្នកផ្តល់ជំនួយនិងដៃគូអភិវឌ្ឍន៍អន្តរជាតិផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងកម្មវិធី "រួមដៃដើម្បីសង្គមសុវត្ថិភាពចំពោះមុខមហន្តរាយ" (រូបថតៈ VGP/Quang Hiếu)
អញ្ជើញថ្លែងមតិក្នុងកម្មវិធី រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងជាប្រធានគណៈ កម្មការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកអំពីការបង្ការប្រឆាំងគ្រោះមហន្តរាយ លោក Nguyen Xuan Cuong បានឲ្យដឹងថា ជាមួយនឹងមូលបទ “រួមដៃដើម្បីសង្គមសុវត្ថិភាពមួយ ចំពោះមុខគ្រោះមហន្តរាយ” កម្មវិធីនេះ សំដៅផ្សព្វផ្សាយមនសិការនិងលើកទឹកចិត្តឲ្យ សង្គមទាំងមូលរួមដៃក្នុងកិច្ចការបង្ការប្រឆាំងគ្រោះមហន្តរាយ។ តាមនោះរួមចំណែកបន្ធូប ន្ថយការខូចខាតនិងរួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។
សូមគូសបញ្ជាក់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ត្រូវរងផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគឺខ្យល់ព្យុះ សម្ពាធទាប ត្រូពិច គ្រោះទឹកជំនន់ ការរអិលបាក់ដី ការរាំងស្ងួត និងការជ្រាបចូលនៃទឹកព្រៃបានកើត មានឡើងនៅតំបន់នានាទូទាំងប្រទេស។ នាខែសីហាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចចិត្តបង្កើតអគ្គនាយកដ្ឋានបង្ការប្រឆាំងគ្រោះមហន្តរាយ ដើម្បីម្ចាស់ការទប់ ទល់បន្ទាន់និងឈានឡើងស្ថាបនាសង្គមសុវត្ថិភាពជាងចំពោះមុខគ្រោះធម្មជាតិ។
នៅក្នុងកម្មវិធី “រួមដៃដើម្បីសង្គមសុវត្ថិភាពចំពោះមុខគ្រោះមហន្តរាយ” ក៏បានប្រព្រឹត្តទៅ កិច្ចពិភាក្សាមួយចំនួន ជាមួយនឹងបុគ្គល អង្គការដែលមានការរួមចំណែកសកម្មក្នុងការ បង្ការ ប្រឆាំងគ្រោះមហន្តរាយផងដែរ៕
(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន