ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ

15:51 | 18/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា២០១៨) នាព្រឹកថ្ងៃទី១៨ឧសភា គណៈប្រតិភូប្រតិ បត្តិមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាំងតម្កល់សពគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ vov.vn)

កម្រងផ្ការបស់គណៈប្រតិភូបានសរសេរថា“ដឹងគុណលោកប្រធានហូជីមិញជានិរន្ត”។ គណៈប្រតិភូសុទ្ធតែសម្តែងនូវការដឹងគុណយ៉ាងអនេកដល់គុណបំណាច់ដ៏មហិមារ របស់លោកប្រធានហូជីមិញដែលជាអគ្គមគ្គទេ្ទសរបស់បក្សនិងរបស់ប្រ ជាជាតិវៀតណាម។ លោកប្រធានហូជីមិញបានពលីជីវិតរបស់ខ្លួនដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសជាតិ បង្រួបបង្រួមជាតិ កសាងមាតុប្រទេសវៀតណាមឯករាជ្យ។

ក៏នាព្រឹកថ្ងៃទី១៨ខែឧសភានោះ គណៈប្រតិភូបក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាម គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងក្រសួងនគរបាល ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការទីក្រុងហាណូយ បានអញ្ជើញទៅដាក់កម្រងផ្កានិង ចូលប្រាំងគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត