ពន្លឿនពាណិជ្ជកម្ម-បច្ចេកទេសនិងទាក់ទាញដើមទុនចូលសហករណ៍

23:50 | 19/05/2018

យុគសម័យ - នារសៀលថ្ងៃទី១៨ខែឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បានរួមសហការជាមួយវិទ្យាស្ថានសេដ្ឋ កិច្ចកសិកម្មសរីរាង្គរៀបចំសិក្ខាសាលា ពន្លឿនពាណិជ្ជកម្ម បច្ចេទេសនិងទាក់ទាញដើមទុនសម្រាប់អភិវឌ្ឍន៍សហករណ៍ វៀតណាមព្រមទាំងបើកផ្សារណាត់ពន្លឿនពាណិជ្ជកម្មសម្រាប់សហករណ៍ឆ្នាំ២០១៨ ផងដែរ។

ប្រធានសម្ព័ន្ធសហករណ៍វៀតណាមថ្លែងមតិនៅសិក្ខាសាលា (រូបថតៈ HM)

បច្ចុប្បន្ននេះ វៀតណាមមានសហករណ៍ចំនួន១ម៉ឺនកន្លែងកំពុងដំណើរសកម្មភាព។ ទោះបីជាទទួលបានសមិទ្ធិគួរឲ្យចាប់អារម្មណ៍ជាច្រើនក៏ដោយប៉ុន្តែសហករណ៍ មួយចំនួនរបស់វៀតណាមនៅជួបប្រទះនឹងការលំបាកមិនតិចឡើយ។

លោក Nguyen Ngoc Bao ប្រធានសម្ព័ន្ធសហករណ៍ វៀតណាមបានឲ្យដឹងថា៖“សហករណ៍ជាច្រើនកំពុងប្រឈមមុខនឹងការលំបាកក្នុងការទទួលយកទុនវិនិយោគដោយសារតែទ្រង់ទ្រាយ និងអភិបាលកិច្ចនៅមានកំហិត។ តាមនោះសម្ព័ន្ធសហករ ណ៍ត្រូវជួយឧបត្ថម្ភឲ្យសមាជិកលើកកម្ពស់អភិបាលកិច្ច ការប្រតិបត្តិសកម្មភាពដោយតម្លាភាព ជាពិសេសគឺជួយឧបត្ថម្ភឲ្យ សហករណ៍ដំឡើងវិធានការធ្វើអាជីវកម្មអស់ពីឧត្តមភាពនូវសក្កានុភាពរបស់ខ្លួន។ ម្យ៉ាងវិញទៀតទាក់ទាញប្រភកម្លាំងពី សហ គ្រាសក្នុងនិងក្រៅប្រទេស” ។

នាយប់ថ្ងៃដដែល នៅទីក្រុងហាណូយបានប្រារព្ធផ្សារណាត់ពន្លឿនពាណិជ្ជកម្ម សម្រាប់សហករណ៍ឆ្នាំ២០១៨។ នេះជាព្រឹត្តិ ការណ៍ធំបំផុតក្នុងឆ្នំាសំដៅជួយសហករណ៍លើទូទាំងប្រទេសនៃខេត្តទាំង៦៣មកស្វែងរកដៃគូរពាណិជ្ជកម្ម បើកទូលាយទីផ្សារប្រើប្រាស់ផលិតផល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត