Trending now
គ្រឹះស្ថានឧត្តមសិក្សាវៀតណាមរួមចំណែកនៅក្នុងចំណាត់ថ្នាក់THE Impact Rankings
យុគសម័យ - នៅព្រឹកថ្ងៃទី ២៨ ខែមេសា ទស្សនាវដ្តី Times Higher Education (THE) បានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់THE Impact Rankings។ នេះគឺជាចំណាត់ថ្នាក់ដែលប្រើប្រាស់ការអនុវត្តត្រួសត្រាយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ចំនួន ១៧ របស់អង្គការសហប្រជាជាតិជាលក្ខណៈវិនិច្ឆ័យដើម្បីចំណាត់ថ្នាក់គ្រឹះស្ថានឧត្តមសិក្សាទូទាំងពិភពលោក។
សាកលវិទ្យាល័យពហុវិទ្យាបច្ចេកវិទ្យាហាណូយ ជាប់ចំណាត់ថ្នាក់លេខ ៣៦០លើពិភពលោក ផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា
យុគសម័យ - យោងតាមចំណាត់ថ្នាក់សាកលវិទ្យាល័យ QS ពិភពលោកត្រឹមឆ្នាំ ២០២២ វិស័យបច្ចេកទេស និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហាណូយជាប់ចំណាត់ថ្នាក់លេខ ១ នៅវៀតណាម និង លេខ៣៦០ នៅលើពិភពលោក។
ជនជាតិ Mong នៅខេត្ត Ha Giang ជាមួយនឹងបច្ចេកទេសដាំដំណាំតាមក្រហូងថ្ម
ខ្ពង់រាបថ្ម Dong Van ស្ថិតនៅតំបន់ភ្នំ ភាគខាងជើងខេត្ត Ha Giang នៃប្រទេសវៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាប្រព័ន្ធភូគព្ភ សាស្ដ្រសកលលោក។ ផ្លូវទៅកាន់ខ្ពង់រាបថ្មដ៏អស្ចារ្យនេះ គឺគ្រោះថ្នាក់ណាស់ដោយមានជម្រាលគួឲ្យរន្ធត់ ពោលគឺត្រឹម តែឃើញដុំថ្មដែលគរលើគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែ នៅចន្លោះភ្នំថ្មធំតូចរកេតរកូត គេនៅតែឃើញពាសពេញទៅដោយដំណាំ ពោតពណ៌បៃតងនិងផ្កា Tam giac mach ដែលកំពុងបង្អួតសម្រស់ដ៏ស្អាតត្រកាលគួរឲ្យចង់គយគន់។ ផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនោះ មិនត្រឹមតែដោយសារធម្មជាតិប្រទានពរប៉ុណ្ណោះទេ ថែមទាំងដោយបាតដៃ និងបញ្ញារបស់មនុស្សបង្កើតឡើងទៀតផង ក្នុងនោះមានទាំងបច្ចេកទេសនៃការដាំដុះនៅលើក្រហូងថ្មរបស់ជនរួមជាតិ Mong ទៀត ផង។
ចិនពេញចិត្តជាខ្លាំង ចំពោះបច្ចេកទេសការដាំដុះ និងប្រមូលផលផ្លែចេករបស់កម្ពុជា
ចិនបានបង្ហាញនូវការពេញចិត្ដជាខ្លាំង ចំពោះបច្ចេកទេសការដាំដុះ និងការប្រើប្រាស់បច្ចេកទេសប្រមូលផលផ្លែកចេកអំបូងលឿងរបស់កម្ពុជា ដែលសុទ្ធតែស្របតាមបច្ចេកវិទ្យាទំនើប និងស្ដង់ដារខ្ពស់ ខណៈដែលប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនដោយផ្ទាល់។
ពន្លឿនពាណិជ្ជកម្ម-បច្ចេកទេសនិងទាក់ទាញដើមទុនចូលសហករណ៍
យុគសម័យ - នារសៀលថ្ងៃទី១៨ខែឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បានរួមសហការជាមួយវិទ្យាស្ថានសេដ្ឋ កិច្ចកសិកម្មសរីរាង្គរៀបចំសិក្ខាសាលា ពន្លឿនពាណិជ្ជកម្ម បច្ចេទេសនិងទាក់ទាញដើមទុនសម្រាប់អភិវឌ្ឍន៍សហករណ៍ វៀតណាមព្រមទាំងបើកផ្សារណាត់ពន្លឿនពាណិជ្ជកម្មសម្រាប់សហករណ៍ឆ្នាំ២០១៨ ផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។