វិទ្យាស្ថាននគរបាលប្រជាជនត្រូវតែក្លាយជាមូលដ្ឋានបណ្តុះបណ្តាលឧត្តមសិក្សាស្នូល

16:37 | 14/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៤ខែឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូល រួមក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតវិទ្យាស្ថាននគរបាលប្រជាជន (ថ្ងៃទី១៥ ឧសភា១៩៦៨-ថ្ងៃទី១៥ឧសភា២០១៨) និងទទួលកិត្តនាម វីរៈបុរសនៃកងកំលាំង ប្រ ដាប់អាវុធប្រជាជនក្នុងសម័យប្រឆាំងចក្រភពអាមេរិកសង្គ្រោះប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ vov.vn)

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផផ្តល់អនុសាសន៍ ថា៖ “វិទ្យសា្ថនត្រូវកំណត់ឲ្យបានច្បាស់នូវទស្សនៈវិស័យក្នុងការអភិវឌ្ឍ ត្រូវមាន មហិច្ឆតាឲ្យបានខ្លាំងក្លាជាង ដើម្បីក្លាយទៅជាមណ្ឌលឧត្តមសិក្សាស្នូលនិងសាលា មានបទដ្ឋានថ្នាក់ជាតិ។ ប្រការនេះបានដាក់ចេញនូវករណីយភាពធំធេងមួយសម្រាប់ វិទ្យាស្ថាន គឺត្រូវផ្លាស់ប្តូរថ្មី”។

ពីទស្សនៈវិស័យនិងតម្រូវការភារកិច្ចនោះ នាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើង នូវភារកិច្ចស្នូលចំនួន៤សម្រាប់វិទ្យា សា្ថន។ ក្នុងនោះមានការផ្លាស់ប្តូរកម្មវិធីបង្រៀន លើកកម្ពស់គុណភាពបណ្តុះបណ្តាល ទាំងថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ដើម្បីនាំវិទ្យាស្ថានក្លាយទៅជាមូលដ្ឋានបណ្តុះបណ្តាលគំរូរបស់ផ្នែកនិងប្រទេសជាតិ ផងដែរ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត