Trending now

ក្រុមហ៊ុនលក់ឡានទំនើបរបស់រុស្សី នឹងមកសិក្សាតំឡើងរោងចក្រផលិតរថយន្ត នៅកម្ពុជា

15:13 | 21/02/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Jet's Group នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំមួយរបស់រុស្ស៉ី ដែលផលិតថយន្តទំនើបៗជាច្រើនម៉ូតល្បីៗប្រចាំប្រទេសរុស្សីផ្ទាល់ ដែលក្រុមហ៊ុនលោកឧកញ៉ា បាននាំចូលផ្តាច់មុខរថយន្តនេះចូលក្នុងទីផ្សារប្រទេសកម្ពុជា។

លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Jet's Group (ឈរខាងស្តាំ)។


ការឈានដល់ការចុះកិច្ចសន្យាធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា ស្រី ចាន់ថន បានជួបជជែកពិភាក្សាការងារមួយចំនួនជាមួយលោក អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី និងបានជជែកពិភាក្សាជួបជាមួយអ្នកវិនិយោគរុស្ស៉ី។

លោកឧកញ៉ា ស្រី ចាន់ថន ក៏បានលើកប្រាប់ទៅក្រុមហ៊ុនវិនិយោគរុស្សីថា ដោយសារកត្តារក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ទៅមុខជានិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បច្ចុប្បន្នទំនើប ស៉ីវិល័យ ជឿនលឿនមិនចាញ់បណ្ដាប្រទេសជិតខាងឡើយ និយាយជារួមខុសពីមុនដាច់ សូមអញ្ជើញអ្នកវិយោគបរទេសអញ្ជើញទៅទស្សនាមើលឃើញផ្ទាល់ភ្នែក នោះនឹងយល់ពីអ្វីដែលលោកឧកញ៉ាហ៊ាននាំផ្ដាច់មុខរថយន្តទំនើបមកកាន់កម្ពុជា។

ជាការឆ្លើយតបក្រុមហ៊ុនដ៏ធំរបស់ប្រទេសរុស្សី បានសម្តែងការចាប់អារម្មណ៍ និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជា ដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរថយន្តរោងចក្រផ្ទាល់នៅប្រទេសកម្ពុជា។ លោកឧកញ៉ាសង្ឃឹមថា ទីផ្សារប្រទេសកម្ពុជាយើង នឹងទទួល បានទីផ្សារទូលំទូលាយនិងមានរថយន្តទំនើបៗសេរីថ្មីមិនចាញ់ទីផ្សារបរទេសឡើយ៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម