គោលដៅទេសចរនៅវៀតណាមត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកោតសរសើរជាច្រើន

12:52 | 20/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - ជាគោលដៅទេសចរឈានមុខគេ ក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 ដែលទស្សនាវដ្តីអាមេរិកបានបោះឆ្នោតនិងជ្រើសរើសបណ្តាគោលដៅទេសចរ ក្នុងប្រទេសវៀតណាម ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកោតសរសើរជាច្រើនលើក នៅដើមឆ្នាំ ២០២០ ។

រូបថត៖ Linhnguyen1504, puiilladaa.

កាលពីខែឧសភា ភូមិ Cat Cat (ទីក្រុង Sa Pa ខេត្តLao Cai) ត្រូវបាន SCMP បោះឆ្នោតនិងជ្រើសជ្រើស ក្នុងបញ្ជីឈ្មោះបណ្តាភូមិស្អាតចំនួន ៧ នៅលើពិភពលោក អ្នកទេសចរគួរតែទៅលេងនិងទស្សនា ក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 ។ មានទីតាំងនៅជ្រលងភ្នំ Muong Hoa មកដល់ទីនេះ ភ្ញៀវនឹងគយគន់ទេសភាពធម្មជាតិស្រស់ ផ្ទះ​ខ្ពស់ពីតូចៗ វាលស្រែរូបរាងកាំជណ្តើរ និងប្រែក្លាយជានារីជនជាតិ Mong ដែលពាក់សំលៀកបំចម្រុះពណ៌ស្រស់និងឆើតឆាយ។

រូបថតៈ Daisyvoyages, nguyenn.anhtuan ។

ខេត្ត Ha Giang បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាយូរមកហើយ។ កាលពីពេលថ្មីៗនេះគេហទំព័រទេសចរណ៍ Hostelworld បានបោះឆ្នោតនិងជ្រើសរើស ខេត្ត Ha Giang គឺជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ស្អាតបំផុតទាំង ២០ នៅលើពិភពលោក នាឆ្នាំ ២០២០។ ខេត្ត Ha Giang បានទាក់ទាញភ្ញៀវទេសចរ ដោយភាពស្រស់ស្អាតនៃជួរភ្នំខ្ពស់ ប្រព័ន្ធទន្លេ ផ្លូវថ្មដ៏អស្ចារ្យនិងខ្ពងរាបថ្ម។


រូបថត៖ Vanessalino_, viajaentusofa ។

នៅពាក់កណ្តាលខែមិថុនា ឈូងសមុទ្រ Ha Long ( ខេត្ត Quang Ninh) បានជាប់ឈ្មោះនៅក្នុងបញ្ជីកន្លែងទេសចរណ៍ល្អបំផុតទាំង ២០ នៅលើពិភពលោក នៅឆ្នាំ ២០២០ ដោយគេហទំព័រទេសចរណ៍ Hostelworld ។ គយគន់ទេសភាពឈូងសមុទ្រទាំងមូលពីឧទ្ធម្ភាគចក្រ អណ្តែតលើកប៉ាល់ប្រណីត ជិះទូក kayak គឺការស្វែងយល់ដ៏អស្ចារ្យ ដែលភ្ញៀវទេសចរគួរសាកល្បងនៅពេលមកទីនេះ។

រូបថត៖ Sinohasviajado, monicaspassport

ស្ថិតក្នុងចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ២០ នៅលើពិភពលោកដោយគែហទំព័រ Hostelworld ជ្រើសរើស ខេត្ត Ninh Binh មានជួរភ្នំថ្មកំបោរ ល្អាងភ្នំ ទន្លេនិងស្ទឹង។ លើសពីនេះទៀត អ្នកទេសចរមកទីនេះអាចរីករាយនឹងម្ហូបអាហារពិសេសក្នុងតំបន់ ដូចជា បាយក្តាំង សាច់ពពែ បាយដំណើបនឹងពងស្រមោច ...

រូបថត៖ Oxaliadventure, gengxu

នាដើមខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ​បាន​ជ្រើសរើសស្អាងភ្នំ Son Doong ( ខេត្ត Quang Binh) ជាប់ឈ្មោះក្នុងបញ្ជីទិសដៅទេសច ចំនួន ២០ នៅទូទាំងភពផែនដី ដែលបំបែកឯតទគ្គកម្មធម្មជាតិ ដោយគេហទំព័រ Insider (សហរដ្ឋអាមេរិក) ។ ល្អាងនេះធំជាងគេបំផុត នៅលើពិភពលោក មានទីតាំងស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ Phong Nha - Ke Bang ដែលមានប្រវែង ៩ គីឡូម៉ែត្រ។

រូបថត៖ Tommieznguyen, thaophuong.

ស្ថិតក្នុងគោលដៅទេសចរទាំង ២០ នៅលើពិភពលោកដែល​បោះឆ្នោតនិងជ្រើសរើស ដោយគេហទំព័រទេសចរណ៍ Hostelworld ខេត្ត Quy Nhon គឺជាជំរើសឈានមុខគេសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើន។ នៅទីនេះមានទេសភាពធម្មជាតិស្រស់ ធម្មជាតិ ផ្លូវនៅតាមបណ្តោយឆ្នេរសមុទ្រ ពោរពេញទៅដោយពន្លឺពីព្រះអាទិត្យនិងខ្យល់ថ្ងៃ។

រូបថត៖ Nataliekwan__, killian.tran ។

មួយក្នុងចំណោមកន្លែងដែលលាបពណ៌ផ្កាឈូកស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក វិហារកាតូលិក Tan Dinh (ទីក្រុង Ho Chi Minh) ត្រូវបានទស្សនាវដ្តី CN Traveler កោតសរសើរ នៅដើមខែមិថុនា។ វិហារកាតូលិកនេះមានស្ថាបត្យកម្ម Gothic បុរាណដែលជាលក្ខណៈពិសេសរបស់លោកខាងលិច។ នេះជាព្រះវិហារចាស់ជាងគេនិងធំទីពីរ នៅទីក្រុង Sai Gon ដែលត្រូវបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្ដ./.




(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: zing.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត