យុគសម័យ - នាបច្ចុប្បន្ននៅពេលដែលជំងឺរាតត្បាតកូវីដ១៩ត្រូវបានគ្រប់គ្រងយ៉ាងល្អ តំបន់ជាច្រើននៅវៀតណាមបានខិតខំអនុវត្តដំណោះស្រាយស្តារវិស័យទេសចរណ៍ឡើងវិញដូចជាផ្តោតលើការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកនិងភ្ជាប់ទំនាក់ទំនងជាមួយតំបន់នានាក្នុងស្រុកនិង បញ្ចុះតំលៃលើសេវាដំណើរកំសាន្តទេសចរណ៍សំរាប់ភ្ញៀវជាដើមផងដែរ។
រមនីយដ្ឋាន Ba Na Hills ទីក្រុង Da Nang
នៅខេត្ត Kien Giang តំបន់នេះបានជំរុញទេសចរណ៍ក្នុងស្រុកដោយការរៀបចំលក្ខខណ្ឌល្អបំផុតសម្រាប់ទេសចរអន្តរជាតិ។ មន្ទីរទេសចរណ៍ខេត្ត Kien Giang បានិងកំពុងធ្វើការស្រាវជ្រាវនិងរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមួយដែលមានជំរើសសមស្របនៅពេលប្រកាសពីការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះដែរខេត្តក៏កំពុងបន្តអភិវឌ្ឍការស្តារឡើងវិញនូវគម្រោងទេសចរណ៍ Kien Giang ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ទៅជាវិស័យសេដ្ឋកិច្ចសំខាន់ដោយផ្តោតសំខាន់លើការបំពេញនីតិវិធីសម្រាប់សំណុំទិន្នន័យនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងចន្លោះឆ្នាំ ២០២០-២០២៥ ។
ភាពស្រស់ស្អាតនៅឆ្នេរសមុទ្រ Kien Giang
ដាក់ពង្រាយសកម្មភាពទេសចរណ៍ក្នុងស្រុកឧស្សាហកម្មទេសចរណ៍គៀនយ៉ាងជំរុញកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍រវាងមន្ទីរទេសចរណ៍គៀនយ៉ាងនិងមន្ទីរទេសចរណ៍ហាណូយនៅឆ្នាំ ២០២០ និងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងគណៈកម្មាធិការប្រជាជន Kien Giang និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញឆ្នាំ ២០២០ជាដើម។ នៅ Phu Quoc ដើម្បីជំរុញទេសចរណ៍ក្នុងស្រុករមណីយដ្ឋាន សណ្ឋាគារនិងកន្លែងស្នាក់នៅភាគច្រើននៅស្រុកកោះនេះបានកាត់បន្ថយថ្លៃបន្ទប់និងសេវាកម្ម។
រីឯខេត្ត Quang Ninh វិញ ខេត្តនេះក៏បានដាក់ពង្រាយដំណើរទេសចរណ៍ប្រកបដោយគុណភាពដែរ។ជាក់ស្តែងចាប់ពីថ្ងៃទី ១ខែមិថុនាដល់ចុងខែកក្កដាឆ្នាំ ២០២០ កញ្ចប់សកម្មភាពជំរុញទេសចរណ៍ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធភាពជំរុញទេសចរណ៍ខេត្ត Quang Ninh ដោយអនុវត្តរួមមានកម្មវិធីសំខាន់ៗចំនួន ៦ ជាមួយការលើកទឹកចិត្តទាក់ទាញនិងជួយភ្ញៀវទេសចរមានជំរើសច្រើនប្រភេទនៅពេលមកដល់ខេត្ត Quang Ninh ។កម្មវិធីចំនួន ៦ ដែលមានមាតិកាចម្រុះសម្រាប់ក្រុមមនុស្ស ១០ នាក់ឬច្រើនជាងនេះដែលត្រូវបានបង្កើតឡើងដោយពេលវេលាដែលអាចបត់បែនបាន (៤ ថ្ងៃ ៣ យប់ឬ ៣ ថ្ងៃ ២ យប់ឬ ២ ថ្ងៃ ១ យប់ឬតែ ១ ថ្ងៃ) ដើម្បីទុកឲ្យភ្ញៀវទេសចរជ្រើសរើសយ៉ាងងាយស្រួលផងដែរ។
ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh
នៅតាមតំបន់នានាដូចជាទីក្រុងហូជីមិញ Da Nang - Quang Ninh - Khanh Hoa ជាដើម មន្ទីរ ស្ថាប័ន និងអង្គភាពអាជីវកម្មបាននិងកំពុងផ្តល់ជូននូវកម្មវិធី ទេសចរណ៍ដ៏គួរឲ្យទាក់ទាញ រួមទាំងវិធានការណ៍ជំរុញតម្រូវការទេសចរណ៍ផងដែរ។ នៅតំបន់វាលសណ្តទន្លេ Cuu Long “ កម្មវិធីជំរុញតម្រូវការទេសចរណ៍” របស់សមាគមទេសចរណ៍វៀតណាម សមាគមទេសចរណ៍វាលសណ្តរទន្លេ Cuu Long បានអនុវត្តនៅតាមខេត្ត/ក្រុងចំនួន១៣ ក្នុងតំបន់ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០ ។ លោក Tran Huu Hiep អនុប្រធានសមាគមទេសចរណ៍តំបន់វាល សណ្តទន្លេ Cuu Long បានមានប្រសាសន៍ថា៖ សមាគមទេសចរណ៍និងអាជ្ញាធរមូលដ្ឋាន បានដាក់ចេញនូវគោលការណ៍ប្រូម៉ូសិននិងបញ្ចុះតម្លៃសំបុត្រចូលទស្សនា គោលដៅទេសចរណ៍នានា ដោយមានសារថា ”គោលដៅសុវត្ថិភាព”។ ម្យ៉ាងវិញទៀតអង្គភាពអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន គោលដៅទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍) ក៏មានគោលការណ៍បញ្ចុះតម្លៃសមរម្យ ដើម្បីលើកកំពស់គុណភាពសេវាកម្មនិងធានាសុវត្ថិភាពសម្រាប់ភ្ញៀវ ទេសចរណ៍ផងដែរ។
នាបច្ចុប្បន្នវិស័យទេសចរណ៍បានបង្កើតផែនការនិងសេណារីយ៉ូសម្រាប់ការស្តារឡើងវិញឱ្យបានសមស្របក្នុងដំណាក់កាលនីមួយៗនិងសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាតក្នុងស្រុកនិងអន្តរជាតិផងដែរ។ តាមនោះវិស័យទេសចរណ៍ ក្នុងស្រុកត្រូវបានបើកឡើងវិញក្នុងកំរិតមួយចាប់ពីថ្ងៃទី ៣០ ខែមេសា។ បច្ចុប្បន្ននេះជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏ ត្រូវបានដំណើរការឡើងវិញហើយនេះជាឱកាសសម្រាប់តំបន់នានាក្នុងការបង្កើនការ ផ្សាយព័ត៌មាន ផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមដ៏មានសុវត្ថិភាព ដើម្បី ជម្រុញតម្រូវការទេសចរណ៍នៅទូទាំងប្រទេសផងដែរ។ នៅទីក្រុង Da Nang មន្ទីរទេសចរណ៍ បានសហការជាមួយធុរកិច្ចទេសចរណ៍និងសេវាកម្មក្នុងទីក្រុងដើម្បីប្រកាសកញ្ចប់ជំរុញការលើកកំពស់ទេសចរណ៍ដែលមានឈ្មោះថា“ Da Nang Thank You 2020” ដែលប្រព្រឹត្តទៅរហូតដល់ខែធ្នូឆ្នាំនេះ។ កម្មវិធីនេះបានទាក់ទាញអង្គភាពអាជីវកម្មទេសចរណ៍ជាង ១៥០ នៅទីក្រុង Da Nang ចូលរួមជាមួយសកម្មភាពគួរឲ្យចាប់អារម្មណ៍ដូចជា៖អញ្ជើញចូល ទស្សនារមនីយដ្ឋានដោយឥតគិតថ្លៃនិងបញ្ចុះតម្លៃសម្រាប់បន្ទប់សណ្ឋាគារពី ២០%ទៅ៥០%ជាដើម ។
ធ្វើដំណើរកំសាន្តទេសចរណ៍នៅវាលសណ្តរទន្លេ Cuu Long
នាបច្ចុប្បន្ននៅទូទាំងប្រទេសមានអង្គភាពអាជីវកម្មច្រើនជាង ៣០០០ ដែលចូលរួមក្នុងកញ្ចប់ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក។ យោងតាមការវាយតម្លៃប្រសិនបើកញ្ចប់ជំរុញតម្រូវការទេសចរណ៍ត្រូវបានអនុវត្តនោះ បន្ទាប់ពីរយៈពេល ២ ខែ វិស័យទេសចរណ៍ក្នុងស្រុកនឹងមានស្ថេរភាពហើយនឹងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញនៅចុងឆ្នាំនេះផងដែរ។
នៅពេលដែលប្រទេសវៀតណាមបានឈានចូលដំណាក់កាលធម្មតាថ្មីក្រោយពីជំងឺរាតត្បាត Covid19 គឺចំពេលដែលទេសចរណ៍ វៀតណាមឈានដល់ ដំណាក់កាលស្តារទីផ្សារឡើងវិញផងដែរ។ ភ្លាមៗមួយរំពេចបន្ទាប់ពី វៀតណាមប្រកាសបញ្ចប់នៃការរីករាលដាលជំងឺឆ្លងវិស័យទាំងមូលនឹងផ្តោតសំខាន់លើការជំរុញតម្រូវទីផ្សារទេសចរណ៍ក្នុងស្រុកនិងអនុវត្តការផ្សព្វផ្សាយរូបភាពវៀតណាម គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងទាក់ទាញបំផុត។ ទេសចរណ៍វៀតណាម នឹងក្លាយជាគោលដៅទេសចរណ៍ជួរមុខគេសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្រោយពីការទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19 ។ ជាមួយនឹងការស្តារឡើងវិញយ៉ាងឆាប់រហ័សវិស័យទេសចរណ៍នឹងក្លាយជាគំនាស់ដ៏ល្អប្រសើរមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)




មតិពីមិត្តអ្នកអាន