យុគសម័យ - ប្រហែលម៉ោង ១៥ រសៀល នៅពេលជំនោរបានស្រកវិញ ផ្កាថ្មនៅ Ganh Yen ឃុំBinh Hai (Binh Son) បានលេចចេញដើម្បីផ្គាប់ចិត្តភ្ញៀវទេសចរ។ បណ្តុំរូបថតនៃកាសែត អេឡិចត្រូនិច Quang Ngai បានថតទុកនូវគ្រាដ៏ស្រស់ស្អាតទាំងនេះ។
សម្រស់នៃផ្កាថ្មនៅ Ganh Yen
យោងតាមនាយកវិទ្យាស្ថានវិទ្យាសាស្ត្រភូមិសាស្ត្រនិងធនធានរ៉ែវៀតណាមលោកសាស្ត្រាចារ្យរងបណ្ឌិត Tran Tan Van បានឱ្យដឹងថា Ganh Yen នៅតែមានផ្កាថ្មកំពុងអភិវឌ្ឍច្រើនដែរ។ នេះបង្ហាញឱ្យឃើញថាបរិយាកាសសមុទ្រនៅ Ganh Yen ពិតជាល្អណាស់។ ប្រជាជននិងភ្ញៀវទេសចរគួរតែកំណត់ការទៅទស្សនា Ganh Yen ច្រើនពេកនៅពេលនេះកុំបោះជំហានលើផ្កាថ្មនៅ Ganh Yen ។
នៅ Hon Yen ខេត្ត Phu Yen ក៏មានព្រៃផ្កាថ្មដូចជានៅ Ganh Yen ដែរ។ អាជ្ញាធរនៅទីនោះបានចាត់វិធានការការពារដោយដាក់កម្រិតប្រជាជនឱ្យមកលេង។ ដើម្បីការពារព្រៃឈើផ្កាថ្មដ៏មានតម្លៃនេះ អាជ្ញាធរអាចចាត់តាំងអ្នកចែមើលហើយគ្រាន់តែទុកឲ្យភ្ញៀវទេសចរអង្គុយនៅលើទូកដើម្បីមើល ថតរូប ដោយមិនចូលជិតនិងបោះជំហានជាន់លើផ្កាថ្មផងដែរ។
សូមអញ្ជើញអ្នកទាំងអស់គ្នាគយគន់រូបថតមួយចំនួនអំពីផ្កាថ្មដ៏ស្រស់ស្អាតនៅ Ganh Yen នៅខាងក្រោម៖
សម្រស់នៃផ្កាថ្មនៅ Ganh Yen (រូបថត៖ កាសែត Quang Ngai)
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)








មតិពីមិត្តអ្នកអាន