រូបថតមួយចំនួនថតនូវជីវិតរបស់ប្រជាជននៅរដ្ឋធានី Ha Noi ក្នុង “ ស្ថានភាពធម្មតាបែបថ្មី”

15:44 | 21/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រជាជននៅនៅរដ្ឋធានី Ha Noi បានវិលត្រឡប់ជីវភាពរស់នៅជាធម្មតាវិញហើយ នៅពេលដែលសង្គមទាំងមូលចូលក្នុង“ ស្ថានភាពធម្មតា បែបថ្មី” អ្នកខ្លះមានភាពមមាញឹក រកស៊ីចំណែកអ្នកខ្លះទៀតដែលមានអារម្មណ៍សុខសាន្ដក្នុងជីវិត។

ជាពិសេស រដ្ឋធានី Ha Noi និងប្រទេសជាទូទៅបានចូលទៅក្នុង “ស្ថានភាពធម្មតាបែបថ្មី” បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ស្ថិតក្រោមការគ្រប់គ្រង​ហើយវិស័យសុខាភិបាលបាន​ព្យាបាល​ជាសះស្បើយ​នូវករណីជំងឺ COVID-19ធ្ងន់ធ្ងរ។

មិនដូចរយៈពេលនៃការអនុវត្តវិធានការក្សាគម្លាតក្នុងទេ​ឥលូវនេះទោះបីអាកាសធាតុក្តៅនៃរដូវក្តៅ ៣៨ អង្សា ៣៩ អង្សា​សេ​ក៏ដោយ​ក៏មានមនុស្សជាច្រើនបាននាំគ្នាធ្វើដំណើរតាមដងផ្លូវ ដើម្បីរកស៊ីនិងចិញ្ចឹម​ជីវិត ​រឺបន្ធូរអារម្មណ៍ដើម្បីទទួលបាននូវសេចក្តីសុខនៃជីវិត។

នេះគឺជារូបថតមួយចំនួននៃទស្សនាវដ្តីយុគសម័យ​ដែល​ថតនូវ ជីវិតរបស់ប្រជាជន​នៅ​រដ្ឋធានី Ha Noi ក្នុង“ ស្ថានភាពធម្មតាបែបថ្មី”។

ស្ត្រីពីរនាក់អង្គុយលេងនិងនិយាយជាមួយគ្នាដោយសេរី នៅសួនផ្កា Hang Trong ​ដែលត្រូវបានគេចាត់ទុកថា តំបន់​សាធារណៈ​ដោយ​រឹតត្បិត​អ្នកធ្វើដំណើរក្នុងកំឡុងពេលអនុវត្តវិធានការរក្សាគម្លាតក្នុងសង្គម ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ។

លោកតាម្នាក់កំពុងអានកាសែតនៅក្តារព្រឹត្តិប័ត្ររបស់កាសែត Nhan Dan។

លោកស្រី Nguyen Thi Hien (អាយុ ៤១ ឆ្នាំ) បាននិយាយថា​ភ្លាមៗបន្ទាប់ពីសង្គមបានវិលត្រឡប់ទៅជីវិត“ ស្ថានភាពធម្មតាបែបថ្មី​” លោកស្រីត្រូវចេញទៅផ្លូវនិង​រកស៊ី ​ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ​ បន្ទាប់ពីមួយ​រយៈ​នៃការធ្វើការមិនបាន ដែលនាំឱ្យមានការលំបាកជាច្រើន។

ស្ត្រីម្នាក់លក់បន្លែនៅតាមដងផ្លូវ Hang Gai។

យុវជនម្នាក់បាននិយាយថា គាត់បានលក់ដូងតាមដងផ្លូវ ​ទោះបីអាកាសធាតុ​ក្តៅ​ ប៉ុន្តែដោយសារការរកស៊ី គាត់ត្រូវបង្ខំចិត្តព្យាយាម។

បុរសម្នាក់អង្គុយលេងនិងស្តាប់តន្ត្រី នៅតាមផ្លូវដ៏អ៊ូរអ។

បុរសចំណាស់ជួសជុលសោរនិងខ្សែសង្វាក់នៅតាមដងផ្លូវ Hang Bac បានអោយដឹងថា រាល់ថ្ងៃលោកគ្រាន់តែរកប្រាក់បានប្រហែល ២ ម៉ឺនដុង ដើម្បីចិញ្ចឹម​ជីវិត។

ជួរហាងលក់ម្ហូបអាហារដែលមមាញឹកនៅតាមផ្លូវ Luong Van Can។

ឥឡូវនេះជីវិតរស់នៅមិនមានការព្រួយបារម្ភអំពីជំងឺ ដូចពេលមុន។

បទបញ្ញតិ្តអង្គុយឆ្ងាយពីគ្នាបានបន្ធូបន្ធយ ប្រជាជនមានផាសុកភាព​អង្គុយក្បែរគ្នា​ពិសារកាហ្វេនៅតាមផ្លូវ។

“ស្ថានភាពធម្មតាតាមថ្មី" ជួយឱ្យប្រជាជនមានស្ថេរភាពជីវិត​និងស្មារតី ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ក៏ដូចជាការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​និងសុខភាព។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២០ ខែឧសភា ក្រសួងសុខាភិបាលមិនបាន​រកឃើញ​​ករណីវិជ្ជមាននឹងជំងឺ COVID-19 ទេ ដូច្នេះក្នុងរយៈពេល ៣៤ ថ្ងៃជាប់ៗគ្នា ដោយមិនបានរកឃើញករណីឆ្លងនៅក្នុងសហគមន៍។ ករណីផ្ទុកជំងឺនេះសរុបចំនួន ៣២៤ នាក់ ក្នុងនោះមាន ២៦៤ នាក់ត្រូវបានព្យាបាលជាសះស្បើយហើយ។ ក្នុងចំណោមអ្នកជំងឺចំនួន ៦០ នាក់ដែលកំពុងត្រូវបានព្យាបាល មាន ៣ នាក់បានធ្វើតេស្តអវិជ្ជមានជាមួយជំងឺនេះ មួយលើក ហើយ ៤ នាក់ទៀតបានធ្វើតេស្តអវិជ្ជមានលើកទី ២ ។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត