យុគសម័យ - អាចនិយាយបានថា អស់រយៈពេលជាយូរមកហើយ យើងបានឃើញតែគំនូរដែលគាំទ្រសហគមន៍និងប្រទេស ដែលជំនះការរីករាលដាល Covid-19 ។
ថ្មីៗនេះដើម្បីគាំទ្រដល់កងកម្លាំងជួរមុខ (រួមមានគ្រូពេទ្យ ទាហានកងអ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្ត ... ) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតទាំងយប់ទាំងថ្ងៃ។ ក្រុមហ៊ុនថ្នាំលាប Dura វៀតណាមបានសហការជាមួយមហាវិទ្យាល័យស្ថាបត្យកម្មទីក្រុង Ho Chi Minhបើកចលនាគូរគំនូរដែលមានប្រធានបទ “ និស្សិត UAH ចូលរួមក្នុងការទប់ស្កាត់ជំងឺ Covid-19” ។ គំនូរមួយចំនួន នៅក្នុងចលនានេះបានទទួលការគាំទ្រជាច្រើន ក្នុងសហគមន៍តាមអ៉ីនធើណិត នាសព្វថ្ងៃ។
បុគ្គលិកបំរើតាមជើងយន្តហោះនេះ ឈ្មោះ Luu Phuong Anh បានលួងលោមអ្នកដំណើរតូច។
គំនូរ "មិនទុកឲ្យនរណាម្នាក់នៅពីខាងក្រោយឡើយ" ដោយកញ្ញា Mai Truong Quynh Vy បានធ្វើឲ្យសហគមន៍រំជួលចិត្តខ្លាំង។ ទារកដែលមានអាយុ ២ ខែបានយំ ដោយសារគាត់ចង់បៅទឹកម្តាយ ដូច្នេះបុគ្គលិកបំរើតាមជើងយន្តហោះនេះ ឈ្មោះ Luu Phuong Anh បានលួងលោមអ្នកដំណើរតូចនោះ ដើម្បីធ្វើឱ្យគាត់កាន់តែមានផាសុកភាព បន្ទាប់ពីផឹកទឹកដោះគោ។
កញ្ញា Quynh Vy បានផ្ញើសារមួយថា “កុំយំនៅពេលយើងនៅតែមានសង្ឃឹម”។ ការប្រយុទ្ធនេះនឹងមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។
គិលានុបដ្ឋាយិកាម្នាក់បានដេកលក់នៅលើតុ
ឬដូចជាគិលានុបដ្ឋាយិកាម្នាក់បានដេកលក់នៅលើតុ បន្ទាប់ពីធ្វើការយ៉ាងនឿយហត់ ការយកឯកសារធ្វើជាខ្នើយ នៅមន្ទីរពេទ្យ Bach Mai ក៏បានធ្វើឱ្យមនុស្សអាណិតអាសូរជាច្រើន និងមានអារម្មណ៍សោកស្តាយ នៅល្ងាចថ្ងៃទី ២៩ ខែមីនា - ត្រូវនឹងពេលវេលារបស់មន្ទីរពេទ Bach Mai ត្រូវតែប្រយុទ្ធនឹងជំងឺ Covid-19 ដែលកំពុងផ្ទុះឡើងក្នុងមន្ទីពេទ្យនេះ។
គំនូរផ្អែកលើរូបថតពិត ដែលចង់ផ្ញើសារមួយថា "យើងនៅតែសុខសប្បាយ សូមនឹងចិត្ត" ។
ខណៈពេលដែលអ្នកទាំងឡាយ នៅមន្ទីរពេទ្យមន្ទីរពេទ្យ Bach Mai ត្រូវពាក់ស្លៀកបំពាក់ការពារនិងម៉ាស់ មិនត្រូវបានអនុញ្ញាតឱ្យដោះចេញក៏ដោយ ប៉ុន្តែបានលាក់ពីខាងក្រោយនេះ គឺជាស្នាមញញឹមនៃការជឿងជាក់និងសុទិដ្ឋិនិយមត្រូវបានគូសបញ្ជាក់យ៉ាងឆាប់រហ័សដោយអ្នកនិពន្ធ Tran Minh Tuan។ គំនូរផ្អែកលើរូបថតពិត ដែលចង់ផ្ញើសារមួយថា "យើងនៅតែសុខសប្បាយ សូមនឹងចិត្ត" ។
អ្នកនិពន្ធ Le Thi Thanh Nhan បានគូរគំនូរមួយអំពីទីកន្លែងដាក់ដាច់ដោយឡែកពីគេមួយកន្លែង ដោយកុំព្យួទ័រ ប៉ុន្តែទទួលការយកព្រមពីគណៈកម្មាការរៀបចំចលនានេះ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវអស់ជាច្រើនម៉ោង ពួកគេបានដេកលក់យ៉ាងរហ័សនៅលើកៅអីឈើ ឬពិសារអាហារថ្ងៃត្រង់ ដើម្បីជាសះស្បើយភ្លាមៗ មុនពេលបន្តវេនថ្មី។
គ្រាសំរាកក្នុងរយៈពេលប៉ុន្មាននាទី ក្នុងមួយថ្ងៃនៃការប្រយុទ្ធជាមួយវីរុស Sar- CoV2។
មិនត្រឹមតែគ្រូពេទ្យ បុគ្គលិកពេទ្យ ប៉ុណ្ណោះទេ ថែមទាំងទាហាននិងប្រជាជនដែលផ្តល់ការឧបត្ថម្ភអាហារ ដល់មនុស្សគ្រប់គ្នានៅតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក៏បានលើកតំកើងផងដែរ។ ពីរូបថតពិត អតីតនិស្សិត Le Thanh Ngu បានគូរពេលវេលាពិតនោះកោតសរសើរវីរៈបុរសពិតប្រាកដ។ អាកាសធាតុភ្លៀងឬក្តៅ ពួកគែនៅតែយកអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ដើម្បីសុវត្ថិភាពសហគមន៍និងបុគ្គលដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ការលះបង់បន្តិចបន្តួច ការរងទុក្ខនេះហាក់ដូចជាគ្មានអ្វីទេ។
ការលះបង់បន្តិចបន្តួច ការរងទុក្ខនេះហាក់ដូចជាគ្មានអ្វីទេ។
ហើយយើងមិនអាចបំភ្លេចបានទេរូបភាពទាហាទាំងយប់ទាំងថ្ងៃយាមត្បាត នៅព្រំដែន ដើម្បីការពារប្រទេស។ នារី Nguyen Thi My Phuong បានគូរអណ្តាតភ្លើងដែលបានឆេះ ដោយទាហាននៅច្រកទ្វារព្រំដែន Tan Thanh (ស្រុក Van Lang ខេត្ត Lang Son) ដុត ដើម្បីអង្គុយក្បែរភ្លើងនិងលុបបំបាត់ភាពត្រជាក់ នៅពេលយប់។
ភ្លើងត្រូវបានឆេះដើម្បីបំបាត់ភាពត្រជាក់ ក៏ដូចជាបំភ្លឺជំនឿនិងក្តីសង្ឃឹមនៃជ័យជំនះ។
វាគឺជាពេលវេលាដែលគ្រូពេទ្យ គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យពហុព្យាបាល Binh Thuan បានកាន់ដៃគ្នា បែកបាក់អារម្មណ៍និងសប្បាយរីករាយ នៅពេលអ្នកជំងឺ Covid-19 ចុងក្រោយ នៅមន្ទីរពេទ្យបានផ្តល់លទ្ធផលអវិជ្ជមាន នៅថ្ងៃទី ៦ ខែមេសា ។ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកាដែលធ្វើការនៅផ្នែកជំងឺឆ្លង - កន្លែងថែរក្សាអ្នកជំងឺ (រាប់បញ្ចូលទាំង ១៧ នាក់) ដែលបានធ្វើការ បរិភោគនិងស្នាក់នៅកន្លែងនិងមិនទៅផ្ទះតាំងពីការប្រកាសរបស់ខេត្ត Binh Thuan មានករណីឆ្លង ៩ ករណី។
គ្រូពេទ្យ គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យពហុព្យាបាល Binh Thuan បានកាន់ដៃគ្នា បែកបាក់អារម្មណ៍និងសប្បាយរីករាយ ។
និស្សិត Duong Huynh Hieu បានបង្ហាញពីមោទនភាពនិងការរំពឹងទុកដល់ទាហាន ប៉ូលីស ដែលធ្វើការនៅទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅខេត្ត Da Nang។ តាមរយៈបង្អួចកញ្ចក់ ប៉ូលីសបានលើកមេដៃបង្ហាញពីការយល់ព្រមរបស់គាត់ នៅពេលដែលស្ត្រីម្នាក់ស្នើសុំឱ្យទិញចានបបរសម្រាប់ទារក./.
នៅទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅខេត្ត Da Nang។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)








មតិពីមិត្តអ្នកអាន