Trending now

កម្ពុជាជំរុញការតភ្ជាប់និងការធ្វើសមាហរណកម្មពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ានតាមរយៈ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)

15:58 | 21/02/2020 (សរុបដោយវិច្ឆិកា)

ឯកឧត្តម សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា គម្រោងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានថវិកាគម្រោងសរុប ប្រមាណជាEUR 9,350,000។ គម្រោងមានគោលបំណងគាំទ្រការតភ្ជាប់និងការធ្វើសមា ហរណកម្មពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសអាស៊ានឱ្យ កាន់តែធំទូលាយ និងប្រសើរឡើងតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានAEC Blueprint 2025 ។

ឯកឧត្ដម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។​ (ប្រភព៖​ FN)

ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសគម្រោងគាំ ទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ដើម្បីគាំទ្រការតភ្ជាប់និងការធ្វើសមាហរណកម្មពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបណ្តា ប្រទេសអាស៊ានឱ្យកាន់តែធំទូលាយ និងប្រសើរឡើងតាមរយៈការអនុវត្តផែនការយុទ្ធ សាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន AEC Blueprint 2025។

ឯកឧត្ដម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកអញ្ជើញចូលរួមមកពីអន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ដូចជាសហភាពអឺរ៉ុបស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងGIZ សរុបប្រមាណជា២៥នាក់។

ឯកឧត្តម សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា គម្រោងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានថវិកាគម្រោងសរុប ប្រមាណជាEUR 9,350,000។ គម្រោងមានគោលបំណងគាំទ្រការតភ្ជាប់និងការធ្វើសមា ហរណកម្មពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសអាស៊ានឱ្យ កាន់តែធំទូលាយ និងប្រសើរឡើងតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានAEC Blueprint 2025 ។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាអំពីផែនការការងារដែលបានអនុវត្តន៍ហើយចាប់ពីពេលចាប់ផ្ដើមមកនិងការមួយចំនួនទៀតដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០។ នៅក្នុងនោះដែរ គណៈកម្មការបានសម្រេច និងអនុម័តបង្វែរថវិកាមួយចំនួន ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រីកប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដើម្បីធ្វើឱ្យ ប្រសើរឡើងនូវ កិច្ចសម្រួលពាណិជ្ជកម្ម និងការនាំចេញនាំចូលទំនិញដោយវិស័យឯកជន។

ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យក្រុមការងារអនុវត្តន៍ គម្រោងជំរុញការងារ គម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានជូនជាអនុសាសន៍បន្ថែមថា ផែនការការងារ របស់គម្រោងត្រូវរក្សាទុកជាផែនការរស់រវើក ដើម្បីអនុវត្តន៍ទៅលើសកម្មភាពអាទិភាពដែល អាចកើតឡើងភ្លាមៗ និងមិនបានត្រៀមទុកជាមុនជាកិច្ចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់រាជរដ្ឋាភិបាលនិងដៃគូទាំងអស់។

សូមជម្រាបជូនថា គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធ ពាណិជ្ជកម្មកម្ពុជាមានសមាសភាគបីសំខាន់ៗគឺ៖ -ទី១. ការពង្រឹងប្រព័ន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម និងបទដ្ឋានពាក់ព័ន្ធនានាជាពិសេសអនុលោម ទៅតាមយុទ្ធសាស្រ្ត កំណែទម្រង់និងទំនើបភាវូបនីយកម្មប្រព័ន្ធគយ (SCRM 2019-2023)។ - ទី២.ការពង្រឹងសមត្ថភាពស្ថាប័ន និងកែលម្អការអនុវត្តបទប្បញ្ញត្តិនានាដើម្បីធ្វើឱ្យ មាននូវតម្លាភាពអាចព្យាករណ៍បាននិងបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែង។ -ទី៣. ការផ្សាភា្ជប់ជាមួយវិស័យឯកជនតាមរយៈការលើកកម្ពស់ និងជំរុញនូវការចូលរួមពីវិស័យឯកជនជាពិសេសសហគ្រាសធុនតូច និងមធ្យម និងការត្រៀមលក្ខណៈសម្រាប់តំបន់សេដ្ឋកិច្ចតែមួយរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា