នាវាមានតំលៃជាង ២០០ លានដុល្លារអាមេរិកបានចូលចតនៅកំពង់ផែ Thi Vai

15:39 | 02/03/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - នាថ្ងៃទី ១ ខែមីនា នាវា Vasco da Gama (មានសញ្ជាតិ Bahamas) បានចូលចតនៅកំពង់ផែ ODA Thi Vai (ខេត្តBa Ria-Vung Tau) ។

ភ្ញៀវទេសចរបរទេស។ (រូបថត៖ PLO)

នាវានេះនេះបានដឹកភ្ញៀវទេសចរជិត ៧០០ នាក់ទៅទស្សនាទីកន្លែងមួយចំនួន ដូចជា៖ Vung Tau ទីក្រុង Ho Chi Minh និង ខេត្ត Tien Giang។ ភ្ញៀវទេសចរចំនួន ៧០០ នាក់នៅលើនាវា Vasco da Gama ភាគច្រើនគឺជាជនជាតិអូស្ត្រាលី និងអង់គ្លេស។ មុនពេលចាកចេញពីនាវា ភ្ញៀវទេសចរបានត្រូវបានវាស់សីតុណ្ហភាពរាងកាយដោយបុគ្គលិកពេទ្យ។

លើសពីនេះនៅកំពង់ផែមាន​បុគ្គលិក មន្ត្រីចំនួនរាប់រយៈនាក់ដែលមកពីបណ្តាក្រុមហ៊ុនរៀបចំដំណើរកម្សាន្ត នៅទីក្រុង Ho Chi Minh ក៏ត្រូវបានវាស់សីតុណ្ហភាពរាងកាយ លាងដៃ​សម្លាប់មេរោគ នៅពេលទទួលភ្ញៀវ ថែមទាំងមានរថយន្តចំនួន ៣០ គ្រឿងបានបាញ់ថ្នាំសម្លាប់មេរោគ ផងដែរ។

នាវា Vasco da Gama ចាប់ធ្វើដំណើរពីប្រទេសអូស្ត្រាលី នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្លងកាត់ដែនទឹកសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី។ នៅមកដល់ប្រទេសវៀតណាម នាវានេះបានចូលចតនៅកំពង់ផែ Thi Vai ODA ក្នុងរយៈពេល ២ ថ្ងៃ ១ យប់ មុនពេលចេញដំណើរទៅកាន់ប្រទេសកម្ពុជានិងថៃ តាមគ្រោងទុកពីមុន។ មុននេះកំពង់ផែ Thi Vai ODA ក៏បានទទួលស្វាគមន៍នាវា MSC Splendida ដឹកភ្ញៀវមកពីអ៊ឺរ៉ូបនិងទ្វីបអាមេរិកចំនួន ១៤០០ រួមមានក្រុមបុគ្គលិក នាវិកចំនួនជាង ១១០០ នាក់។

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត