យុគសម័យ - ធ្វើដំណើរកំសាន្តនៅលើនាវាតាមដងទន្លេមេគង្គគឺជាមធ្យោបាយដែលមានសុវត្ថិភាពនិងងាយស្រួលបំផុតដើម្បីស្វែងរកតំបន់នោះ។ នេះត្រូវបានចាត់ទុកថាជានិន្នាការទេសចរណ៍មួយក្នុងឆ្នាំ ២០២០ ។
ប្រាសាទអង្គវត្ត (ខេត្តសៀមរាប-កម្ពុជា)
ក្នុងឆ្នាំ ២០២០ យ៉ាងហោចណាស់មាននាវាទេសចរណ៍ចំនួន ១០ ដែលខ្លះមានភាពប្រណីតបំផុតនឹងដំណើរការនៅក្នុងដងទន្លេមេគង្គនៅវៀតណាមនិងកម្ពុជា។ នាវាភាគច្រើនទាំងនេះស្រដៀងទៅនឹងនាវា នៅទ្វីបអឺរ៉ុប ដែលមានក្រុមចុងភៅជំនាញខាងធ្វើចម្អិនម្ហូបដ៏ឆ្ងាញ់ពិសារនិងមគ្គុទេសក៍ក្នុងស្រុកដែលមានចំណាប់អារម្មណ៍ក្នុងការចែករំលែកប្រវត្តិសាស្ត្រវប្បធម៌ក៏ដូចជារឿងផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ជិះនាវាកំសាន្តនៅតាមដងទន្លេមេគង្គដែលជាទន្លេមួយដែលវែងជាងគេនៅអាស៊ីគឺជាមធ្យោបាយដែលមានសុវត្ថិភាពនិងងាយស្រួលបំផុត ដើម្បីរុករកតំបន់នោះ។
វាលសណ្តទន្លេ Cuu Long
គួរបញ្ជាក់ទៀតថាដំណើរកម្សាន្តតាមដងទន្លេមេគង្គមានរយៈពេលមួយថ្ងៃសម្រាប់ការចុះចតនៅរាជធានីភ្នំពេញដែលមានសភាពអ៊ូអរនៅកម្ពុជាដើម្បីទស្សនាព្រះបរមរាជវាំងដ៏ប្រណីតនៃស្ថាបត្យកម្មអាណានិគមបារាំងនិងទីផ្សារប្រពៃណីនៅក្នុងទីក្រុង។
នាវាទេសចរណ៍មួយ
មានភ្ញៀវទេសចរជាច្រើនក៏ចូលចិត្តទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងវាលពិឃាតនៅទីក្រុងភ្នំពេញដែរ។នាវាកម្សាន្តភាគច្រើនមានកន្លែងស្នាក់នៅសណ្ឋាគារមុនឬក្រោយពេលធ្វើដំណើរដោយមានបទពិសោធស្វែងយល់ពីប្រទេសកម្ពុ តំបន់ប្រាសាទអង្គរវត្ត តំបន់ដីសណ្ដទន្លេមេគង្គ ឬវត្ថុបុរាណដែលទាក់ទងនឹងសង្គ្រាមនៅទីក្រុងហូជីមិញផងដែរ៕
រូបថត៖ baodautu.vn
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baodautu.vn)



មតិពីមិត្តអ្នកអាន