#VietnamNOW៖ យុទ្ធនាការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសវៀតណាម

16:08 | 14/10/2019

យុគសម័យ - ឧស្សាហកម្មទេសចរណ៍វៀតណាមកំពុងបង្កើតយុទ្ធនាការយ៉ាងខ្លាំងក្លាសំដៅទាក់ ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលអាចចំណាយសម្រាប់សេវាកម្មថ្នាក់ខ្ពស់។

ទេសចរណ៍វៀតណាមមានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិលំដាប់ខ្ពស់។ (រូបថត៖ វៀតណាម +)

“ជាមួយនឹង #VietnamNOW យើងចង់ពង្រីករូបភាពវៀតណាមទៅផ្សព្វផ្សាយដល់មិត្តភក្តិអន្តរ ជាតិ តាមរយៈដំណើររបស់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ”។ នេះបើយោងតាមប្រសាសន៍របស់លោក Dinh Ngoc Duc អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម។

នោះជាការចំណែករបស់អ្នកដឹកនាំឧស្សាហកម្មអំពីយុទ្ធនាការ #VietnamNOW ដែលអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ទើបនឹងបង្ហាញមុខ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ អំពីគោលដៅ វៀតណាមសម្រាប់ភ្ញៀវអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពទស្សនវិស័យថ្មីរបស់ប្រទេសវៀតណាមទៅកាន់ភ្ញៀវទេសចរជុំវិញពិភពលោក។

យុទ្ធនាការនេះសង្កត់ធ្ងន់ទៅលើបទពិសោធន៍ទំនើបៗ និងផលិតផលទេសចរណ៍លំដាប់ពិភពលោក ដែលវៀតណាមនាំមកជូនភ្ញៀវទេសចរ ក្រៅពីទេសភាពរបស់តំបន់ទេសចរណ៍មួយចំនួននិងគោលដៅវប្បធម៌ដែលល្បីឈ្មោះជាស្រាប់។

អ្នកទេសចរអន្តរជាតិអនុវត្ត Tachi នៅលើនាវាទេសចរណ៍លំដាប់ផ្កាយ ៥ លើឈូងសមុទ្រ Ha Long (រូបថត៖ វៀតណាម +)

តំណាងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានលើកឡើងថា ក្រៅពីការផ្សព្វផ្សាយម្ហូបវៀតណាម តំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ ប្រពៃណីវប្បធម៌យូរអង្វែងនិងទេសភាពធម្មជាតិមក #VietnamNOW ក៏បានរំលេចបទពិសោធន៍ទេសចរណ៍បច្ចុប្បន្នផងដែរ រួមទាំងទីលានវាយកូនហ្គោលថ្នាក់ខ្ពស់ រមណីយដ្ឋានប្រណីតដំណើរ ការផ្សងព្រេងនិងសកម្មភាពគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតនៅក្នុងទីក្រុង។

ដើម្បីបើកយុទ្ធនាការនេះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមក៏បានរៀបចំការប្រកួតប្រជែងរូបថតរបស់វៀតណាមនៅលើទំព័រហ្វេសប៊ុកផ្លូវការគឺ @vietnamtourismboard។ ការប្រកួតប្រជែងកំពុងបន្តនិងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែតុលា៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត