យុគសម័យ - ក្នុងប៉ុន្មានថ្ងៃនេះ ជនរួមជាតិ ជនជាតិខ្មែរតាមភូមិ ស្រុក នានា នៅ Soc Trang កំពុងប្រារព្ធពិធីបុណ្យកឋិនទាន (Kathina) បន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិន។ ពិធីបុណ្យកឋិនទានដែលត្រូវបានជនរួមជាតិជនជាតិខ្មែរប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម និងបានក្លាយជាពិធីបុណ្យដ៏ធំមួយនៅក្នុងភូមិ ស្រុក។
ពិធីដង្ហែរកឋិនទានរបស់ប្រជាពលរដ្ឋខ្មែរនៅ Soc Trang
បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្ត នៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់៕
(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន