ប្រទេសវៀតណាមស្ថិតនៅក្នុង TOP 10 ជាគោលដៅគួរមកទស្សនារបស់ពិភពលោកនៅឆ្នាំ ២០២០

07:18 | 19/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីឈ្មោះ Conde Nast Traveler បានដាក់ក្នុងបញ្ជីប្រទេសចំនួន ២០ ដែលត្រូវទៅទស្សនាច្រើនជាងគេនៅឆ្នាំក្រោយដែលក្នុងនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០។

ទីក្រុង Hoi An

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ របស់ក្រុមហ៊ុន Conde Nast Traveler ការស្ទង់មតិនេះបានចុះបញ្ជីអ្នកអានជាង ៦០ ម៉ឺននាក់អំពីទិសដៅ សេវាកម្ម ប្រព័ន្ធសណ្ឋាគារនិងទេសភាព។ យោងតាមការបោះឆ្នោតរបស់អ្នកអានមានប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ក្នុងបញ្ជីនេះគឺឥណ្ឌូណេស៊ី (លេខ ១) ថៃ (លេខ ២) ហ្វីលីពីន (លេខ ៨) និងវៀតណាម (លេខ ១០)។

នៅឆ្នាំ ២០១៩ វៀតណាមទទួលបានព័ត៌មានល្អៗ ជាច្រើននៅក្នុងឧស្សាហកម្មទេសចរណ៍នៅពេលដែលខ្លួនទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោកនិងទ្វីបជាបន្តបន្ទាប់។ ដោយមានធម្មជាតិស្រស់បំព្រងទេសភាពគួរឱ្យចាប់អារម្មណ៍និងប្រជាជនដែលរួសរាយរាក់ទាក់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាមគឺជាទិសដៅគួរអោយទាក់ទាញសម្រាប់អ្នកដំណើរជុំវិញពិភពលោក។

នៅឆ្នាំ ២០១៩ ប្រទេសវៀតណាមបានទទួលពានរង្វាន់កិត្តិយសក្នុងការធ្វើដំណើរដូចជាពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០១៩៖ គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី ទិសដៅបរិភោគអាហារអាស៊ីកំពូល ទិសដៅកំពូលៗ នៅអាស៊ី ទីក្រុង Hoi An ត្រូវបានសហគមន៍ទេសចរណ៍ពិភពលោកទទួលបានពានរង្វាន់ “ទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី” ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត