មេអំបៅ ១.៣០០ ក្បាលតភ្ជាប់ក្តីសុបិនរបស់កុមារវៀតណាមនិងកុមារទូទាំងពិភពលោក

09:44 | 15/09/2019

យុគសម័យ - មេអំបៅធ្វើពីក្រដាសចំនួន ១.៣០០ ក្បាលដោយចម្រុះពណ៌និងគ្រប់ភាសា របស់កុមារជិត ១.៣០០ នាក់ ដែលជាយុវជនពិការនិងយុវជនមិនពិការជុំវិញពិភពលោក គូរដោយវិចិត្រករកូរ៉េខាងត្បូង លោក Ahn Yun Mo គូរក្នុងគម្រោង “ប្រែក្លាយជាមេអំបៅ” បាននាំនូវបំណងប្រាថ្នាអំពីពិភពលោកសន្តិភាពមួយ ទៅជុំវិញពិភពលោក។

មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាមរៀបចំពិព័រណ៍ “ប្រែក្លាយជាមេអំបៅ” ចាប់ពីថ្ងៃទី ២១ ខែសីហា ដល់ថ្ងៃទី ១៤ ខែកញ្ញា នៅវិចិត្រសាលនៃមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម (ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម)

នៅឯតាំងពិព័រណ៍ “ប្រែក្លាយទៅជាមេអំបៅ” បាននាំមកវៀតណាមនូវស្នាដៃធ្វើពីស្លាបមេអំបៅក្រដាសជិត ១.៣០០ របស់កុមារ ក្មេងជំទង់ដែលមាននិងគ្មានពិការ នៅទូទាំងពិភពលោក ក្នុងនោះមានកូរ៉េខាងត្បូង អាមេរិក អាហ្រ្វិក ឥណ្ឌូនេស៊ី អឺរ៉ុបនិងស្នាដៃជាង​១០០ ដោយប្អូនសិស្សពិការនិងរងជំងឺ អូទីហ្សឹម មកពីសាលាឯកទេស Binh Minh (នៅស្រុក Dong Anh នៃទីក្រុងហាណូយ) និងស្នាដៃសិល្បៈជិត ២០ ទៀត ដោយវិចិត្រករ Ahn Yun Mo និងវិចិត្រករជាជនពិការកូរ៉េខាងត្បូង ៥ នាក់ រួមមាន Kye Inho, Kim Sejung, Kim Taeyoung, Jo Jaehyun និង Lee Byungchan។

“ប្រែក្លាយជាមេអំបៅ- Become a Butterfly” ប្រកបសារមួយគឺ លុបបំបាត់គំលាត រវាងជនពិការនិងមនុស្សសាមញ្ញ ដែលនាំឱ្យមនុស្សខិតមកជិតជាមួយគ្នាជា (ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម)

ការតាំងពិព័រណ៍នេះ គឺស្ថិតក្នុងគម្រោង “ប្រែក្លាយជាមេអំបៅ” ដែលជាគំនិតផ្តួចផ្តើមរបស់វិចិត្រករជនជាតិកូរ៉េខាងត្បូងលោក Ahn Yun Mo ជាមួយកុមារនិងយុវជនពិការមកពីជុំវិញពិភពលោក កាលពីឆ្នាំ ២០១៣ មកម្លេះ។ នេះគឺជាគំរោងអន្តរជាតិមួយដែលមិនត្រឹមតែជាឱកាសសម្រាប់ពិភពលោកទាំងមូល មើលឃើញពីភាពត្រឹមត្រូវនៃវិស័យវិចិត្រសិល្បៈរបស់កូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាសារនៃក្តីសង្ឃឹមដ៏កក់ក្តៅ ដែលជាការតាំងពិព័រណ៍ដ៏ធំមួយ ដោយមានការចូលរួមពីមនុស្សរាប់រយ រាប់ពាន់នាក់ ដែលជាកុមារពិការ ទូទាំងពិភពលោក។

តាមរយៈការតាំងពិព័រណ៍នេះ វិចិត្រករលោក Ahn Yun Mo សង្ឃឹមថា យើងទាំងអស់គ្នា ដែលរស់នៅជាមួយគ្នាលើពិភពលោក អាចជំនះរាល់ឧបសគ្គអំពីពណ៌សម្បុរ ភាសា ហើយបំបែកគម្លាតរវាងជនពិការនិងជនមិនពិការ ដើម្បីបង្កើតជំហានថ្មីមួយ ក្នុងការលើកកម្ពស់តួនាទីជាមូលដ្ឋាននៃសិល្បៈ នោះគឺធ្វើឱ្យមនុស្សកាន់តែខិតមកជិតជាមួយគ្នា។

វិចិត្រករ Ahn Yun Mo សង្ឃឹមថា តាមរយៈគំរោងនេះ មនុស្សអាចខិតកាន់តែជិតគ្នា ជំនះឧបសគ្គនៃពណ៌សម្បុរ និងភាសា បំបែកគម្លាតរវាងជនពិការនិងជនមិនពិការ ... (ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម)

គម្រោងការធ្វើដំណើរជំវិញពិភពលោក “ប្រែក្លាយទៅជាមេអំបៅ” របស់វិចិត្រករ Ahn Yun Mo ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក), សារមន្ទីរវិចិត្រសិល្បៈទំនើបញូវយ៉ក (សហរដ្ឋអាមេរិក) និងសារមន្ទីរជាច្រើន, មណ្ឌលតាំងពិព័រណ៍, កន្លែងល្បីៗ ផ្សេងទៀតនៅក្នុងទីក្រុងធំៗ ដូចជា ប្រទេសព្រុចសែល (បែលហ្ស៊ិក); បាលី,ហ្សាកាតា (ឥណ្ឌូនេស៊ី) កូរ៉េខាងត្បូង, អេត្យូពី,ថៃ,ទីក្រុងប៉េកាំង (ចិន) ណៃរ៉ូប៊ី ( កេនយ៉ា) ប៉ារីស (បារាំង) ជាដើម។

សូមជម្រាបថា លោក Ahn Yun Mo បានបញ្ចប់បរិញាប័ត្រពីសាកលវិទ្យាល័យ Hongik, បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យទីក្រុងញូវយ៉ក (MFA) ហើយលោកបានធ្វើការតាំងពិព័រណ៍ទោលចំនួន ៧៨ លើក ទាំងនៅក្នុងស្រុកនិងក្រៅស្រុក (នៅអឺរ៉ុប សហរដ្ឋអាមេរិក... )។ ម្យ៉ាងវិញទៀត លោកក៏បានរៀបចំគំរោងនានាទាំងក្នុងនិងក្រៅប្រទេសចំនួន ៨០ ទៀត ដោយមានការចូលរួមពីកុមារពិការនិងកុមារ អូទីហ្សឹម ក៏ដូជា ចូលរួមពិព័រណ៍សិល្បៈក្នុងនិងក្រៅប្រទេសជាច្រើនទៀតផងដែរ។

គម្រោងនេះបានបង្កើតជំហានថ្មីក្នុងការលើកកម្ពស់តួនាទីជាមូលដ្ឋាននៃសិល្បៈ នោះគឺ ធ្វើអោយមនុស្សកាន់តែខិតមកជិតជាមួយគ្នា (ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម)

មកវៀតណាមលើកនេះ នៅពេលគូររូបជាមួយប្អូនរងជំងឺអូទីហ្សឹមនៅឯសាលា Binh Minh លោក Ahn Yun Mo បានរកឃើញនូវអព្ភូតហេតុពីការច្នៃប្រឌិតរបស់ប្អូនៗ។ “ នៅពេលគូរជាមួយក្មេងៗ ខ្ញុំមានបទពិសោធន៏ល្អ។ ពួកគេគូរបានល្អជាងអ្វីដែលខ្ញុំបានគិតទៅទៀត។ ខ្ញុំសង្ឃឹមថា នឹងអាចមានទំនាក់ទំនងជាមួយកុមារពិការនៅជុំវិញពិភពលោកក្នុងនោះមានកុមាររងជំងឺអូទីហ្សឹមនៅវៀតណាមតែម្តង”។ នេះបើយោងតាមការសំណេះសំណាលរបស់ វិចិត្រករ លោក Ahn Yun Mo។

លោកបន្ថែមទៀតថា ៖ “មេអំបៅនៅវៀតណាមបានបង្កើននូវស្នេហានៃសិល្បៈតភ្ជាប់ដួងចិត្តរបស់មនុស្សនៅទូទាំងទ្វីបទាំង៥ ជាមួយគ្នា។ អក្សរដែលក្មេងៗចុះហត្ថលេខាលើស្លាបមេអំបៅក៏គួរឱ្យចាប់អារម្មណ៍ផងដែរ អក្សរទាំងនេះដែលជាពាក្យពេជ្រស្មោះត្រង់របស់ប្អូនៗកុមារ”។

ពិធីនេះមានការចូលរួមដោយវិចិត្រករ Ahn Yoon Mo នាយកមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនិងតំណាងមកពីទីភ្នាក់ងារពាក់ព័ន្ធវៀតណាមនិងកូរ៉េខាងត្បូង (ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម)

យោងតាមលោកស្រី Park hyejin នាយិការមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងថា សិល្បៈនិងវប្បធម៌គឺដូចជាស្ពានដែលមើលមិនឃើញដែលជួយយើងលុបបំបាត់របាំងដែលអាចមើលឃើញរួមទាំងភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាមួយគ្នា។ ការតាំងពិព័រណ៍នេះមានអត្ថន័យពិសេសណាស់ ពីព្រោះវាត្រូវបានបញ្ចប់ដោយចំណង់ចំណូលចិត្តរបស់វិចិត្រករ Ahn Yoon Mo ជាមួយនឹងស្នាដៃជាមេអំបៅដែលបង្កើតឡើងដោយកុមារនិងក្មេងជំទង់ដែលរងជំងឺអូទីហ្សឹម។ ជាមួយគ្នានេះ លោកស្រីសង្ឃឹមថា តាមរយៈឱកាសនេះ ស្លាបមេអំបៅនឹងនាំមកនូវបេះដូងរបស់ប្រជាជនវៀតណាមនិងប្រជាជនកូរ៉េខាងត្បូងឲ្យកាន់តែខិតមកជិតជាមួយគ្នាថែមទៀត៕

(ប្រភព៖ thoidai.com.vn បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត