វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Mozambique FACIM 2019

17:32 | 27/08/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ២៦ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី ៥៥ (FACIM) នៅទីក្រុង Maputo នៃប្រទេសម៉ូហ្សំប៊ិក ស្ថានទូតវៀតណាមប្រចាំនៅប្រទេសនេះ បានសហការជាមួយសហគ្រាសវៀតណាមនៅម៉ូហ្សំប៊ិក ដើម្បីរៀបចំសកម្មភាពជាច្រើនដែលទាក់ទងនឹងការផ្សព្វផ្សាយនិងណែនាំផលិតផលវៀតណាមដល់ប្រទេសមិត្ត នៅប្រទេសម្ចាស់ផ្ទះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សំប៊ិក អញ្ជើញចូលរួមក្នុង FACIM 2019 (រូបថត៖ baoquocte.vn)


FACIM គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំធំបំផុតរបស់ម៉ូហ្សំប៊ិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផលិតកម្មនិងការវិនិយោគពាណិជ្ជកម្មរវាងម៉ូសំប៊ិកនិងដៃគូនានានៅខាងក្រៅ។ ក្រោមប្រធានបទឆ្នាំនេះគឺ “ម៉ូសំប៊ិកនិងពិភពលោក៖ ពង្រីកទីផ្សារជំរុញភាពជាដៃគូវិនិយោគ”។ FACIM 2019 ត្រូវបានបើកដោយមានវត្តមានរបស់ប្រធា នាធិបតីម៉ូហ្សំប៊ិកលោក Filipe Jacinto Nyusi នៅព្រឹកថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០១៩ ដែលក្នុងនោះ លោកបានបញ្ជាក់ថារដ្ឋាភិបាលម៉ូហ្សំប៊ិកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ម៉ូហ្សាំប៊ិកនិងបណ្តាប្រទេសដទៃទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើកសិផល ការចិញ្ចឹមជលផល អភិវឌ្ឍន៍វិស័យសំណង់ ធ្វើអាជវកម្មរ៉ែ បច្ចេកវិទ្យានិងទូរគមនាគមន៍។ ពិព័រណ៍នេះរួមមានស្តង់ជាង ២០០០ ស្តង់របស់អង្គភាពអាជីវកម្មម៉ូហ្សាំប៊ិកជាច្រើន ព្រមទាំងប្រទេសចំនួន២២ ដែលមកពីសហគ្រាសធំៗរបស់ប្រទេសបារាំង អាឡឺម៉ង់ ចិន កូរ៉េខាងត្បូង ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន អេហ្ស៊ីប ទួរគី រដ្ឋអាហ្វ្រិកខាងត្បូង ថៃ និងវៀតណាម។

ស្តង់បង្ហាញផលិតផល Movitel នៅពិព័រណ៍​FACIM 2019 (រូបថត៖ baoquocte.vn)

គណៈកម្មាធិការរៀបចំកម្មវិធីនេះបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វៀតណាមដោយមានស្តង់តាំងបង្ហាញផលិតផលប្រចាំតំបន់ជាច្រើន ដោយបង្ហាញពីឧត្តមភាពរបស់វៀតណាមនាពេលបច្ចុប្បន្ន ព្រមទាំងអបអរសារទរចំពោះសកម្មភាពចម្រុះវប្បធម៌សម្រាប់ប្រជាជនក្នុងតំបន់អាចស្វែងយល់ពីប្រទេសនិងប្រជាជនវៀតណាមឱ្យកាន់តែច្បាស់ថែមទៀតផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត