យុគសម័យ - នាពេលថ្មីៗនេះ ពិធីបុណ្យវប្បធម៌វៀតណាមលើកទី ៩ នៅប្រទេសកូរ៉េខាងត្បូងក្រោមចំណងវិធានបទ "តភ្ជាប់សហគមន៍ - លើកតំកើងវប្បធម៌វៀតណាម - ជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង-វៀតណាម" បានប្រព្រឹត្តទៅនៅទីលាន Gwanghwamun ទីក្រុងសេអ៊ូល ដោយមានការចូលរួមដោយប្រជាជនវៀតណាមរាប់ពាន់នាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងរួមទាំងភ្ញៀវជាជនជាតិកូរ៉េខាងត្បូងនិងភ្ញៀវអន្តរជាតិជាច្រើនកុះករផងដែរ។
ទិដ្ឋភាពនៃពិធីបុណ្យវប្បធម៌វៀតណាមលើកទី ៩ នៅប្រទេសកូរ៉េខាងត្បូង
នេះជាសកម្មភាពវប្បធម៌ប្រចាំឆ្នាំដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតកន្លែងលេងកម្សាន្តសំរាប់សហគមន៍ វៀតណាមនៅប្រទេសកូរ៉េខាងត្បូងព្រមទាំងផ្សព្វផ្សាយអំពីភាពស្រស់ស្អាត វប្បធម៌និងប្រពៃណីរបស់វៀតណាមដល់មិត្តភក្តិកូរ៉េខាងត្បូងនិងអន្តរជាតិផងដែរ។
ការសំដែងរបស់កុមារាកុមារីនៅក្នុងពិធី
ថ្លែងក្នុងឱកាសនេះ លោកស្រី Nguyen Thi Ngoc Cam ប្រធានសមាគមវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានមានប្រសាសន៍ថាទំនាក់ទំនងវៀតណាមនិងកូរ៉េខាងត្បូងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងដោយឈរលើស្មារតីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលាយ ហើយទំនាក់ទំនងសហប្រតិបត្តិការនិងជំនួបប្រាស្រ័យវប្បធម៌រវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរនាពេលកន្លងមក ក្រោមគ្រប់រូបភាពយ៉ាងសម្បូរបែបនិងជាក់ស្តែងផងដែរ។
ល្បែងប្រជាប្រិយរបស់វៀតណាមត្រូវបានភ្ញៀវចូលរួនលេងយ៉ាងសប្យាយនៅក្នុងពិធី
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក Nguyen Vu Tu បានអះអាងថានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនិងមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការអបអរសាទរខួបលើកទី ២៧ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងខួបលើកទី ១០ នៃការបង្កើត“ ទំនាក់ទំនងភាពជាដៃគូសយុទ្ធសាស្ត្រ” រវាងវៀតណាម - កូរ៉េខាងត្បូងផងដែរ៕
(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)



មតិពីមិត្តអ្នកអាន