វៀតណាមឈ្នះមេដាយមាស ២ គ្រឿងក្នុងការប្រកួតពានរង្វាន់ជើងឯកប្រដាល់នារី Muay ពិភពលោកឆ្នាំ២០១៩

17:29 | 30/07/2019 (យោងតាម baomoi.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អ្នកប្រដាល់នារីឈ្មោះ Bui Yen Ly និង Huynh Ha Huu Hieu បានដណ្តើមមេដាយមាសចំនួន ២ គ្រឿងសម្រាប់ក្រុមកីឡាករវៀតណាមនៅការប្រកួតពានរង្វាន់ជើងឯងប្រដាល់នារី Muay ពិភពលោកឆ្នាំ២០១៩ ដែលទើបតែបញ្ចប់នៅប្រទេសថៃនាថ្ងៃទី ២៩ ​ខែកក្កដា។ ជាក់ស្តែង កុ្រមវៀតណាមមានស្នាដៃដ៏ឆ្នើមដោយឈ្នះបានមេដាយមាសចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៥ គ្រឿង។

អ្នកប្រដាល់នារី Huynh Ha Huu Hieu បន្ទាប់ពីឈ្នះមេដាយមាស (រូបថត៖ baomoi.vn)

ក្រុមកីឡាកប្រដាល់វៀតណាមឈរនៅលំដាប់ទី ៧ ក្នុងក្រុមទាំងមូលនៃការប្រកួតនេះ។ ប្រទេសម្ចាស់ផ្ទះថៃឈរនៅលំដាប់ថ្នាក់លេខ ១ ដោយទទួលបានមេដាយមាសចំនួន ១៦ គ្រឿង និង មេដាយប្រាក់ ចំនួន ៥ ហើយឈរនៅពីក្រោយមកគឺជាប្រទេសរុស្ស៊ី ដោយទទួលបានមេដាយមេសចំនួន ៨ គ្រឿង និងមេដាយប្រាក់ចំនួន ៨ គ្រឿង និងមេដាយសំរិទ្ធចំនួន ១០ គ្រឿង។

អ្នកប្រដាល់នារី Muay Huynh Ha Huu Hieu (ពណ៌ខៀវ) (រូបថត៖ baomoi.vn)

គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រកួតដ៏ជោគជ័យរបស់ក្រុមអ្នកប្រដាល់នារីវៀតណាម ដែលផ្តល់ឱកាសច្រើនក្នុងការទទួលបទពិសោធន៍លើឆាកប្រកួតអន្តរជាតិ។ ការប្រកួតពានរង្វាន់ជើងឯង Muay ពិភពលោកឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងដោយសមាគមន៍ Muay អន្តរជាតិ Amateur (IFMA)៕

(យោងតាម baomoi.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baomoi.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត