វត្តចំនួនពីររបស់វៀតណាមស្ថិតនៅក្នុងចំណោមស្ថាបត្យកម្មពុទ្ធសាសនាដែលស្អាតបំផុតនៅលើពិភពលោក

06:51 | 01/08/2019 (ប្រភព៖ kh.qdnd.vn សរុបដោយហេង វុធ្ធី)

នាពេលថ្មីៗនេះ វត្ត Tran Quoc និងវត្ត To Dinh Buu Long របស់វៀតណាមត្រូវបានទស្សនាវដ្តី National Geographic ជ្រើសតាំងជាវត្ត ២ ក្នុងចំណោមស្ថាបត្យកម្មពុទ្ធសាសនាដែលវិសេសវិសាលបំផុតនៅលើពិភពលោក។

វត្ត Tran Quoc នៅរដ្ឋធានីហាណូយ (រូបថត៖ baoquocte.vn)

វត្ត Tran Quoc ស្ថិតនៅកោះតូចមួយនៅភាគខាងកើតនៃបឹង Ho Tay នៅរដ្ឋធានីហាណូយ។ វត្តមួយនេះធ្លាប់ជាមជ្ឈមណ្ឌលពុទ្ធសាសនានៃព្រះបរមរាជវាំង Thang Long។

នៅឆ្នាំ២០១៦ កាសែត Thrillist ក៏បានបង្ហាញពីចំនួនវត្ត ប្រាសាទ ព្រះវិហារដែលមានទេសភាព និងស្ថាបត្យកម្មស្អាតបំផុតនៅលើពិភពលោក ក្នុងនោះក៏មានវត្ត Tran Quoc ដែរ។ កាសែតមួយនេះបានមានសេចក្តីសន្និដ្ឋានថា វត្ត Tran Quoc មានស្ថាបត្យកម្មដូចជាផ្កាឈូកមួយកំពុងរីក។

វត្ត To Dinh Buu Long នៅទីក្រុងហូជីមិញ (រូបថត៖ baoquocte.vn)


វត្ត Buu Long (ឬហៅថា វត្ត To Dinh Buu Long) ស្ថិតនៅខ័ណ្ឌលេខ ៩ និងមានចម្ងាយ ២០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហូជីមិញ។ វត្តមួយនេះមានភាពស្រស់ស្អាតខុសប្លែកពីវត្តផ្សេងៗទៀត ដោយមានការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មពីឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

(ប្រភព៖ kh.qdnd.vn សរុបដោយហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត