ភ្ញៀវទេសចរជិត ៩,៨ លាននាក់ បានមកទស្សនាវៀតណាមក្នុងខែកក្កដាឆ្នាំ ២០១៩

08:25 | 27/07/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម) បានអោយដឹងនាថ្ងៃទី ២៦ ខែកក្កដាថា: ចំនួនអ្នកទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងខែកក្កដាឆ្នាំ ២០១៩ មានចំនួន ១,៣១ លាននាក់ កើនឡើង ១១% បើធៀបនឹងខែមិថុនា ឆ្នាំ ២០១៩ និងកើនឡើង ១០,៧% បើធៀបទៅនឹងខែកក្កដាឆ្នាំ ២០១៨។

ភ្ញៀវទេសចរ selfie លើស្ពាន The Huc នៃបឹង Hoan Kiem រដ្ឋធានីហាណូយ (រូបថតៈ TTXVN)

ដូច្នេះ ចំនួនភ្ញៀវទេសចរអន្ដរជាតិមកកាន់វៀតណាមក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០១៩ បានឈានដល់ជាង ៩,៧៩ លាននាក់ ដែលកើនឡើង ៧,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៨។ ជាពិសេស ចំនួនអ្នកទេសចរធ្វើដំណើរតាមផ្លូវអាកាសកើនឡើង ៤,៧%; អ្នកទេសចរធ្វើដំណើរតាមផ្លូវសមុទ្រថយចុះ ១១,៣% ហើយអ្នកទេសចរធ្វើដំណើរតាមផ្លូវគោកកើន ២៥,២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៨។

យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ ២០១៨ វិញ ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០១៩នេះ ទីផ្សារភ្ញៀវទេសចរ ភាគច្រើនគឺបានកើនឡើងដែរ។ ក្នុងនោះ ថៃបានកើនឡើង ៤៨,២%; តៃវ៉ាន់ (ចិន) បានកើនឡើង ២៧,៦%; កូរ៉េខាងត្បូងបានកើនឡើង ២២,១%; ឥណ្ឌូនេស៊ីបានកើនឡើង ២១,២%; ឥណ្ឌាបានកើនឡើង ១៩,៩%; ហ្វីលីពីនបានកើនឡើង ១៩,៦% ; ម៉ាឡេស៊ីបានកើនឡើង ១៣,៩%; ជប៉ុនបានកើនឡើង ១២,៩%; អ៊ីតាលីបានកើនឡើង ៩,៨% និងដាណឺម៉ាកបានកើនឡើង ៨,៧% ជាដើម។ ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែទីផ្សារមួយចំនួនមានការធ្លាក់ចុះ ដូចជា កម្ពុជាបានធ្លាក់ចុះ ៥១,៦%; ឡាវបានថយចុះ ៣១,៣%; ហុងកុង (ចិន) បានថយចុះ ១៤,៥%; ហ្វាំងឡង់បានធ្លាក់ចុះ ៩,២%; ចិនបានធ្លាក់ចុះ ២,៨% និងអូស្ត្រាលីបានធ្លាក់ចុះ ១,២%។

តាមការប៉ាន់ប្រមាណ ក្នុងរយៈពេល៧ខែកន្លងមកនេះ ចំនួនភ្ញៀវទេសចរក្នុងស្រុក ទទួលបានចំនួន ៥២,៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរចំនួន ២៦,៩ លាននាក់បានស្នាក់នៅ។ ប្រាក់ចំណូលសរុបទទួលបានពីភ្ញៀវទេសចរទទួលបាន ៤០១.០០០ ពាន់លានដុង កើន ៨.៦៧% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

អគ្គនាយកទេសចរណ៍វៀតណាមបានវាយតម្លៃថា ក្នុងរយៈពេល ៦ ខែចុង ឆ្នាំ ២០១៩នេះ វិស័យទេសចរណ៍វៀតណាម បន្តជំរុញនិងបង្កើនចំនួនអ្នកទេសចរទាំងជាតិនិងអន្តរជាតិ។ បើទោះបីជាកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ មិនខ្ពស់ដូចគ្នាឆ្នាំ ២០១៨ ក៏ដោយ ក៏ប៉ុន្តែ ផ្នែកទេសចរណ៍វៀតណាម នៅតែមានគោលបំណងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួនពី ១៧,៥ ទៅដល់ ១៨ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកទទួលចំនួន ៨៥ លាននាក់ ហើយប្រាក់ចំណូលសរុបពីភ្ញៀវទេសចរប្រហែល ៧០០.០០០ពាន់លានដុង៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត