យុវជនវៀតណាម - សហព័ន្ធរុស្ស៊ីចែករំលែកបទពិសោធន៍នៃចលនាយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍

12:22 | 28/07/2019 (អត្ថបទ: baovanhoa បកប្រែដោយ ស្រីពេជ្រ)

យុគមស័យ - សិក្ខាសាលាស្តីពី “ចលនាយុវជនស្ម័គ្រចិត្តវ័ដើម្បីសហគមន៍ - យុវជនរួមដៃគ្នាកសាងជនបទថ្មី” បានប្រារព្ធនៅទីក្រុងហូជីមិញនាថ្ងៃទី ២៧ ខែកក្កដា។ ព្រឹត្តិការណ៍នេះ ស្ថិតក្នុងក្របខ័ណ្ឌនៃវេទិកាយុវជនវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩ ដោយមានការចូលរួមពីតំណាង ១២០ នាក់ មកពីប្រទេសទាំងពីរនៅវៀតណាម-សហព័ន្ធរុស្ស៊ី។

គណៈប្រធាននៅឯសិក្ខាសាលា ស្តីពី “ចលនាយុវជនស្ម័គ្រចិត្តវ័ដើម្បីសហគមន៍ - យុវជនរួមដៃគ្នាកសាងជនបទថ្មី” (រូបថតៈ baovanhoa.vn)

នេះគឺជាឱកាសមួយសម្រាប់ស្ថាប័នទទួលបន្ទុកយុវជននិងយុវជននៃប្រទេសទាំងពីរជួបពិភាក្សាដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពរបស់យុវជនក៏ដូចជាចែករំលែកបទពិសោធន៍លើការងារយុវជននៃប្រទេសនីមួយៗ ជាពិសេសក្នុងវិស័យយុវជនស្ម័គ្រចិត្តកសាងតំបន់ជនបទថ្មីតែម្តង។

នៅក្នុងសិក្សាសាលានេះ លោក Ngo Minh Hai អនុលេខាធិការនៃសម្ព័ន្ធយុវជនទីក្រុងហូជីមិញនិងជាប្រធានសម្ព័ន្ធយុវជនវៀតណាម ទីក្រុងហូជីមិញបានមានប្រសាសន៍ថា: សិក្ខាសាលានេះបានជួយអោយយុវជនវៀតណាមនិយាយរួមនិងយុវជនទីក្រុងហូជីមិញនិយាយដោយឡែក យល់ពីចលនាយុវជនរបស់យុវជនរុស្ស៊ី ព្រមទាំងជួយយុវជនបង្កើតសេចក្តីប្រាថ្នានិងក្តីសុបិន្តរបស់ខ្លួនដើម្បីអនុវត្តល្អនូវកម្មវិធីកសាងជនបទថ្មីនិងសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍។

តំណាងយុវជនរុស្ស៊ីចែករំលែកនូវបទពិសោធន៍ (រូបថតៈ baovanhoa.vn)

តំណាងយុវជនមកពីរុស្ស៊ីក៏បានចែករំលែកនូវបទពិសោធន៍ ស្តីពីគម្រោងការជួយកុមារជនបទអភិវឌ្ឍន៍និងសកម្មភាពដើម្បីសុខុមាលភាពសង្គម ក្នុងការការពារបរិស្ថាន។

នៅក្នុងវេទិកានេះ យុវជននៃប្រទេសទាំងពីរបានចែករំលែកនូវបទពិសោធន៍ អំពីសកម្មភាពរបស់សម្ព័ន្ធយុវជននៅតាមជនបទរួមទាំងសកម្មភាពស្ម័គ្រចិត្តទៀតផង។ ក្នុងសកម្មភាពយុវជនរបស់ប្រទេសទាំងពីរគឺមានភាពស្រដៀងគ្នាដូចជា យុវជនវៀតណាមជាមួយកម្មវិធីកសាងជនបទថ្មី ធ្វើផ្លូវគមនាគមន៍ រៀបចំការប្រឡងច្នៃប្រឌិត សាងសងផ្ទះកតញ្ញូ ការពារបរិស្ថាន ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

តាមរយៈប្រធានបទដែលបានលើកមកចែករំលែកក្នុងសិក្ខាសាលា លោក Pham Hong Son លេខាសម្ព័ន្ធយុវជនទីក្រុង ហូជីមិញ មានបំណងថា វេទិកាយុវជនរវាងប្រទេសទាំងពីរមិនត្រឹមតែស្ថិតក្នុងបណ្តាប្រធានបទដែលបានពោលខាងលើប៉ុណ្ណោះទេ ថែមទាំងត្រូវបានតភ្ជាប់តាមរយៈសកម្មភាពផ្សេងៗទៀតផងដែរ៕

(អត្ថបទ: baovanhoa បកប្រែដោយ ស្រីពេជ្រ)

(អត្ថបទ: baovanhoa បកប្រែដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត