ភាពស្រស់ស្អាតនៃភ្នំ Sam

22:33 | 17/07/2019 (យោងតាម kh.qdnd.vn ហេង វុធ្ធី)

ភ្នំ Sam មានកម្ពស់ ២៨៤ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រដែលស្ថិតនៅទីក្រុង Chau Doc ខេត្ត An Giang។

នៅភ្នំ Sam មានផ្កាជាច្រើនប្រភេទដ៏ស្រស់ស្អាត

នៅលើកំពូលភ្នំមានផ្ទាំងថ្មធំមួយគ្របដណ្តប់ដោយស្លែពណ៌បៃតងដែលជាកន្លែងព្រះម៉ែជាម្ចាស់ Chua Xu គង់មុនពេលត្រូវបានបញ្ជូនទៅដាក់នៅវត្ត។ នៅតាមផ្លូវឡើងភ្នំ មានវត្ត កុដិ និងខ្ទមអ្នកតាជាច្រើនដូចជាវត្តព្រះម៉េជាម្ចាស់ Chua Xu, វត្ត Tay An, វត្ត Phuoc Dien និងផ្នូរ Thoai Ngoc Hau។

វត្ត Phuoc Dien

នៅជុំវិញភ្នំ Sam គឺវាលស្រែដ៏ធំល្វឹងល្វើយដែលហុំព័ទ្ធដោយប្រព័ន្ធប្រឡាយបង្ហូរទឹកដីល្បាប់។ ហេតុដូច្នេះ ដើមឈើនៅទីនេះមានភាពស្រស់ស្អាតដ៏ខៀវស្រងាត់។ ភ្ញៀវទេសចរដែលមកទស្សនាភ្នំ Sam តែងតែបង្ហើរសត្វបក្សីបក្សាបន្ទាប់ពីបួងសួង ដែលជាលក្ខណៈវប្បធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម រួមចំណែកការពារបរិស្ថានធម្មជាតិប្រកបដោយស្រស់ស្អាតផងដែរ៕

ការប្រលែងសត្វព្រាបនៅភ្នំ Sam

ភូមិភាគនិរតីមើលពីកំពូលភ្នំ Sam

(យោងតាម kh.qdnd.vn ហេង វុធ្ធី)

(យោងតាម kh.qdnd.vn ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត